សុំអោយពន្យាបានសម្រេចទេ?!! តារាសម្តែង K-Drama លោក nam_joohyu ប្រកាសចូលហ្វឹកហាត់ទាហានចុងឆ្នាំនេះ!

ក្លាយជាប្រធានបទដែលបណ្តាហ្វែនខ្លាប់នាំគ្នាតាមដាននិងរងចាំស្តាប់ចម្លើយអស់មួយរយ:ធំហើយសម្រាប់ពត៌មានពាក់ព័ន្ធជាមួយការចូលខ្លួនបម្រើជាតិរបស់តារាសម្តែងដែលកំពុងល្បីល្បាញខ្លាំងបំផុតលោក Nam joo hyuk។ ចុងក្រោយក្រុមហ៊ុនចេញប្រកាសយ៉ាងច្បាស់ថាគាត់នឹងត្រូវដកខ្លួនពីរវិស័យសិល្ប:ជិតពីរឆ្នាំ គិតចាប់ពីចុងឆ្នាំ ២០២២ នេះតទៅ។​

ពត៌មាននេះបានធ្វើអោយអ្នកគាំទ្ររបស់លោក Nam joo hyuk ទូទាំងពិភពលោកគាំងព្រោះពួកគេមិនទាន់ចង់អោយគាត់ទៅណា ចង់អោយគាត់នៅសម្តែងរឿងល្អៗអោយទស្សនាជាបន្តបន្ទាប់។ ទាំងអស់គ្នាសោកស្តាយរហូតបង្កើតក្រុមស្នើរសុំអោយពន្យាពេលចូលបម្រើប្រទេសជាតិ ឡើងដើម្បីអោយក្រុមហ៊ុនយល់ចិត្ត។
ប៉ុន្តែច្បាប់ទំលាប់គឺជាអ្វីដែលប្រជាជនភេទប្រុសដែលគ្រប់អាយុត្រូវតែបំពេញជាកំហិត ជាពិសេសក្នុងករណីដែល លោក Nam joo hyuk ជាតារាអាយដលបែបនេះ ចាំបាច់ត្រូវតែធ្វើជាគំរូល្អរបស់សង្គមនិងយុវជនជំនាន់ក្រោយៗ។ សរុបមកហ្វែនៗនឹងត្រូវនឹកតួឯកប្រុសក្នុងដួងចិត្តរបស់ពួកគេយ៉ាងហោចណាស់ ២១ ខែ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា