មិត្តអ្នកអាននៅចាំបានទេ?កន្លងទៅថ្មីៗនេះតួឯកស្រីថៃកញ្ញា bellacampen បានអោយសម្ភាសន៍ថាពេលខ្លួនខ្លួនទទួលបានការងារក្រៅប្រទេសច្រើនមានទាំងនៅប្រទេសឡាវ និងប្រទេសកម្ពុជាយើងផ្ទាល់។ នៅឡាវតារាស្រីបានចុះកិច្ចសន្យាធ្វើជា Presenter អោយធនាគាដែលធំបំផុតប្រចាំប្រទេស ចំនែកនៅប្រទេសកម្ពុជាយើងវិញថ្ងៃនេះហ្វែនខ្លាប់បានដឹងហើយថានាងនឹងមករាកទាក់ហ្វែនខ្លាប់ក្នុងកម្មវិធីរបស់ប្រែនមួយណា។

ថ្មីៗនេះផេកផ្លូវការណ៍របស់ប្រែន PEDRO ទើបតែបានផុសដំណឹង Surprise អោយអតិថិជនបានដឹងថាពួកគេនឹងរៀបចំសិទ្ធចូលជួបសំណេះសំណាលជាមួយកញ្ញា bellacampen អោយអតិថិជនដែលចូលទិញផលិតផល Cambodia Exclusive របស់ពួកគេ ដោយបានសសេរនៅក្នុងផុសថា:

“ពួកយើងមានការសប្បាយចិត្តជាខ្លាំងដូចអ្នកទាំងអស់គ្នាដែរ! អតិថិជន១០នាក់ដំបូងដែលដាក់កម្មង់ខូលិកសិន Cambodia Exclusive នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នឹងទទួលបានការអញ្ជើញចូលរួមកម្មវិធីបើកដំណើរការសាខាថ្មី និងបានជួបជាមួយកំពូលតារាថៃ កញ្ញាBella Campen។ សូមចូលទៅកាន់វេបសាយ www.pedroshoes.com.kh ដើម្បីធ្វើការដាក់កម្មង់។ លក្ខខណ្ឌត្រូវបានអនុវត្ត”។
អត្ថបទដោយ សា



