បើកមុខកំពូលតារាល្បី វ៉ាដាច់ Kim Soo Hyun ចាប់យកតំណែងថ្លៃបំផុតនៅក្នុងវិស័យសិល្បៈកូរ៉េ!

 ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា កំពូលតារា Kim Soo Hyun គឺជាតារាលេខមួយរបស់កូរ៉េខាងត្បូង ដែលកាន់តំណែងជាតារាប្រុសថ្លៃបំផុតជាច្រើនឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃខ្លួន 40 ម៉ឺនដុល្លារក្នុងមួយវគ្គ។ ប៉ុន្តែ​ថ្មីៗ​នេះ តំណែង​នេះ​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយតួឯកប្រុស ‘Lee Jung Jae’ ដែលល្បីក្នុងរឿង Squid Game ។

មុននេះ មានព័ត៌មានថា Squid Game កំពុងរៀបចំរដូវកាលទី 2 ជាមួយនឹងការថតរឿងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ និងតារាសម្តែង Lee Jung Jae កិច្ចសន្យាត្រូវបានចុះហត្ថលេខាដើម្បីចូលរួមគម្រោងរួចហើយ។ ជាលទ្ធផល គាត់នឹងទទួលបានតម្លៃសម្រាប់វគ្គនីមួយៗនៃ ‘Squid Game’ រដូវកាលទី 2 ប្រមាណ 1 ពាន់លានវ៉ុន  ។ នៅក្នុងនោះ Squid Game Season 1 Lee Jung Jae ទទួលបានត្រឹមតែ 300 លានវ៉ុន ក្នុងមួយវគ្គ សរុបចំនួន 9 ភាគគឺ 3.1 ពាន់លានវ៉ុន ។ អាច​ហៅ​ថា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន។
After Footer (Active) - damrei Mr1 Zone2