ចាត់ទុកថាជាគូស្នេហ៍តារាមួយគូទៀតដែលអ្នកគាំទ្រលង់ស្នេហ៍ខ្លាំង សម្រាប់គូស្នេហ៍Alexandre Theeradej និង Bow Maylada ។ នេះជាលើកដំបូងហើយដែល Alek យល់ព្រមប្រាប់រឿងរ៉ាវស្នេហាទាំងស្រុង ដែលអាចប្រាប់អ្នកថា កាន់តែស្តាប់កាន់តែអៀននារីៗប្រហែលជាចង់ក្លាយជា Bow Maylada ពេញប្រទេស។ ដោយ Alek បាននិយាយថាឃើញ Bow ជាលើកដំបូងក្នុងឆ្នាំ 2021 ដេលខ្លួនបានសម្ដែងMV ជាមួយនឹងBow ។ ពេលនោះ Bow ទើបតែផ្លាស់ពីប៉ុស្ដិ៍លេខ៧មកប៉ុស្ដិ៍លេខ៣ ហើយរឿង«มนต์รักหนองผักกะแยง» ដែល Bow សម្ដែងជាមួយ«Nadech»កំពុងចាក់ផ្សាយ។



