គ្រោះថ្នាក់ ⚠🚫!! ក្រៅពីទំលាប់ល្អៗ តារាស្រី aff_taksaorn ចូលចិត្តធ្វើរឿងនេះ បណ្តាលអោយគ្រប់គ្នាបារម្មណ៍ពីសុវត្ថិភាពរបស់នាង!
កំពុកក្លាយជាតួឯកស្រីដែលមានកិត្តិនាមក្នុងការងារសម្តែងគួរជាទីមោទនភាពរបស់អ្នកគាំទ្រក្នុងពេលបច្ចុប្បន្នសម្រាប់អ្នកម៉ែ aff_taksaorn ដែលមានរឿងថ្មីចេញផ្សាយអោយទស្សនិកជនទស្សនាកំសាន្តជាបន្តបន្ទាប់ក្រោយពេលសម្រេចចិត្តត្រឡប់មកធ្វើការងារសិល្ប:វិញ។

សម្រាប់ជីវិតផ្ទាល់ខ្លួនតារាស្រីមានចំណងចំណូលចិត្ត និងចូលចិត្តធ្វើរឿងជាច្រើនដែលធ្វើអោយនាងមានក្តីសុខដែលមានដូចជាការអានសៀវភៅ នាំកូនចេះសិក្សារឿងរ៉ាវថ្មីៗ ការតាមដានរឿងភាគក្រៅប្រទេសដែផ្តល់មេរៀនអោយនាងនាំយកមកប្រើប្រាស់ក្នុងជីវិតការងារ និងទំលាប់ល្អៗជាច្រើនផ្សេងទៀត។ ប៉ុន្តែគ្រប់យ៉ាងដែលម៉ែ aff_taksaorn ចូលចិត្តមិនមែនសុទ្ធតែល្អមិនបង្ករគ្រោះថ្នាក់នោះឡើយ មានរឿងមួយដែលទាំងគ្រួសារ និងហ្វែនខ្លាប់បានសំណូមពរអោយនាងកាត់បន្ថយ ឬបើអាចឈប់ធ្វើបានកាន់តែល្អ!

តារាស្រី aff_taksaorn ជាមនុស្សស្រីសុភាពរាបសារដែលចូលចិត្តជិះឡានក្នុងល្បឿនលឿន អាចូលដល់ល្បឿនដែលអ្នកប្រណាំងឡាននាំគ្នាជិះទៀតផង។ គ្រប់ពេលដែលលឺថាមានតារាៗចូលចិត្តជិះឡានលឿន ចូលចិត្តប្រណាំងឡានម៉ែ aff_taksaorn របស់យើងតែងតែយកចិត្តទុកដាក់ស្តាប់ហើយសុំគេចូលរួមក្រុមជានិច្ច។
អត្ថបទដោយ សា



