ទីបំផុតព្រមបង្ហាញហើយ! តារាសម្ដែងស្រីជើងចាស់សម្រស់សាច់សចាំងនាង Pang Ornjira ក្រោយពីបង្ហាញមុខកូនតែមិនបង្ហាញមុខស្វាមីជាច្រើនខែ ពេលនេះព្រមបង្ហាញមុខស្វាមីឲមហាជនបានស្គាល់ជាលើកដំបូងហើយ ថែមស្វាមីគឺជាCEOក្រុមហ៊ុនធំទៀត។
ដោយមុននេះមានអ្នកគាំទ្រជាច្រើនចេះតែសួរនិងចង់ដឹងពីមុខមាត់ស្វាមីរបស់តារាស្រីនាង Pang Ornjira ព្រោះនាងមិនព្រមបង្ហាញថាជាអ្នកណាទេ តែបានបង្ហើបដំណឹងប្រាប់ថារូបនាងបានកូនម្នាក់ហើយថែមបង្ហោះរូបកូនតូចគួរឲស្រលាញ់ឲបានឃើញជាញឹកញាប់។ ស្រាប់តែប៉ុន្មានថ្ងៃមុននេះតារាស្រីនាង Pang បានបង្ហាញមុខស្វាមីឲមហាជនបានឃើញហើយ ព្រមទាំងបង្ហាញពីកាងារដែលស្វាមីរបស់នាងកំពុងធ្វើផងដែរ។ ក្រោយពីបានបង្ហោះរូបគូជាមួយស្វាមី ស្វាមីរបស់នាងត្រូវបានគេស្គាល់ថាគឺជា CEO របស់ក្រុមហ៊ុន ALIYAH RESERVE មានអចលទ្រព្យជាច្រើនកន្លែង ពេលនេះតារាស្រីនាង Pang ក៏ចូលរួមជាផ្សព្វផ្សាយគ្រោងការផ្សេងៗរបស់ស្វាមីផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ