ចិត្តយើងចិត្តគេណោះ!! អ្នកនាង sriritajensen លេងមួយក្តានេះម៉ែ aff_taksaorn ស្ទើរត្រូវរត់ទៅផ្ទះវិញ!!

បានចប់ទៅជាច្រើនសប្តាហ៍ហើយសម្រាប់កម្មវិធីបើកសម្ភោធគម្រោងលំនៅដ្ឋានថ្មិ “TheEstellePhromPhong” របស់លោក kornnarongdej ស្វាមីរបស់តារាស្រី sriritajensen ដែលចាត់ទុកជាកម្មវិធីធំធ្វើអោយកក្រើកវិស័យពត៌មានរបស់ប្រទេសថៃយ៉ាងសម្បើម ព្រោះម្ចាស់កម្មវិធីទាំងពីរនាក់អញ្ជើញសុទ្ធតែតួឯកស្រីលំដាប់ខ្ពស់បំផុតរបស់ប្រទេសទៅចូលរួមជាភ្ញៀវកិត្តយស។
ប៉ុន្តែមិត្តអ្នកអានដឹងទេថានៅក្នុងកម្មវិធីដែលបញ្ចប់ទៅដោយភាពជោគជ័យនោះមានវគ្គមួយដែលធ្វើអោយម៉ែ aff_taksaorn គាំស្ទើរមិនមានមុខនៅក្នុងកម្មវិធីដល់ចប់ព្រោះសំលៀកបំពាក់ដែលខ្លួនស្លៀកមកចូលរួម។ តារាស្រីចង់ត្រឡប់ទៅផ្ទះទៅដូឈុតវិញបន្ទាប់ពីបានឃើញម្ចាស់កម្មវិធីស្លៀកឈុតមហាសែនហាយសូ ខុសពីអ្វីដែលបានប្រាប់ពេលទៅអញ្ជើញនាង។
នៅក្នុងកម្មវិធី Youtube របស់អ្នកនាង sriritajensen ដែលបានបង្ហោះអោយទស្សនាកាលពីថ្ងៃទី ១២ ខែតុលាថ្មីៗនេះ កញ្ញា aff_taksaorn លាន់មាត់ភ្លាមៗថា “អូយមើលឆុតគេ ខ្ញុំចង់ទៅផ្ទះប្តូរឈុតវិញណាស់! ចុះណាគេប្រាប់ថាកម្មវិធីពេលថ្ងៃស្លៀកសប្បាយៗមកបានហើយ?” នៅពេលដែលបានជួបតារាស្រី sriritajensen ក្នុងឈុតដែលខុសពីនាងដាច់ស្រឡះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា