សង្គមរិះគន់ថាផ្កើន DSI!! តារាស្រ្តី Bitoeyrsiam គេចមិនទៅផ្តល់ចម្លើយ ប៉ុន្តែបង្ហាញមុខក្នុងកម្មវិធីរបស់ប្រែនល្បីហើយផុសសារមិនសមរម!

អ្នកតាមដានពត៌មានអំពីរឿងក្តី Forex 3D ប្រហែលបានដឹងយ៉ាងច្បាស់ហើយថាថ្មីៗនេះគូស្វាមីភរិយាតារាដែលជាប់ឈ្មោះជាជនសង្ស័យច្រានចោលណាត់ជាមួយភ្នាក់ងារសឺបអង្កេតរឿងក្តីពិសេស (ឌី អេស អាយ) ដោយសុំលើកការណាត់ជាលើកទីពីរបណ្តាលអោយជនរងគ្រោះជាច្រើននាក់មិនពេញចិត្តហើយនាំគ្នារិះគន់អ្នកនាង bitoeyrsiam និងលោក Djman ជាស្វាមីថារត់គេចមិនមានទំនួលខុសត្រូវ។
ចុងក្រោយមហាជនកាន់តែខឹងខ្លាំងបន្ថែមទៀតនៅពេលដឹងពីមូលហេតុដែលតារាស្រីមិនអាចទៅតាមការណាត់របស់ DSI។ អ្នកនាង bitoeyrsiam មិនទៅក្រសួងយុត្តិធម៌តែនាងបែរជាបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់ប្រែន Dior ទៅវិញ ដោយក្រោយពេលបានទៅចូលរួមហើយនាងផុសរូបក្នុង Story អ៊ិនស្តាក្រាមព្រមជាមួយសារថា:
“DSI ណាត់ខ្ញុំមិនទៅ D តែមួយគត់ដែលខ្ញុំចាប់អារម្មណ៍មានគឺ Dior” បណ្តាលអោយប្រជាជនទើសភ្នែកនាំគ្នារិះគន់អាក្រក់ៗ ហើយនាំថានាងមិនអាណិតចិត្តរបស់ជនរងគ្រោះដែលកំពុងរងចាំប្រាក់សំណង ហើយក៏កំពុងសប្បាយខ្លួនជ្រុសជាមួយប្រាក់ដែលរកបានពីណាក៏មិនដឹង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា