ស្នេហាខុសវ័យមួយគូទៀត?!! Blue_pongtiwat អោយសម្ភាសន៍ថាបើអាចត្រឡប់ទៅក្រោយវិញបាន គាត់នឹងអោយកញ្ញា dianaflipo ធ្វើរឿងនេះ!
បានកសាងស្នាញញឺមអោយទស្សនិកជនច្រើននាក់ណាស់សម្រាប់ការ Surprise ដែលកញ្ញា dianaflipo បានធ្វើដាក់លោក Blue_pongtiwat នៅក្នុងកម្មវិធី The Wall Song កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ តារាស្រីបានបង្ហាញមុខមកនិយាយប្រវត្តិដែលនាងធ្លាប់លង់ស្រលាញ់ហើយតាមចាប់ថ្ពាល់តារាប្រុសកាលពីគាត់នៅជាក្មេងប្រុសតូចដែលគួរអោយស្រលាញ់ប្រចាំភូមិ (អ្នកទាំងពីរមានស្រុកកំណើតដូចគ្នា)។

នៅក្នុងកម្មវិធីលោក Blue_pongtiwat អៀនកញ្ញា dianaflipo មែនទែននាំអោយទស្សនិកជនគិតច្រើន គិតថាទំនាក់ទំនងរបស់អ្នកទាំងពីរអាចអភិវឌ្ឍន៍ទៅមុខបាន។ ចុងក្រោយតារាប្រុសនិយាយបែបនេះនៅក្នុងបទសម្ភាសន៍ បណ្តាលអោយហ្វែនខ្លាប់នាំគ្នាជីនគូ Blue-Diana កាន់តែខ្លាំងបន្ថែមទៀត។

នៅក្នុងកម្មវិធី Event របស់ផលិតផលម៊ីកគីៗលោក Blue_pongtiwat ត្រូវគេសួរថាមានអារម្មណ៍យ៉ាងដូចម្តេចដែលនៅពេលតួឯកស្រីស្រស់ស្អាតចេញមុខមកពញ្ញាក់អារម្មណ៍បែបនេះ? តារាប្រុសបានឆ្លើយថាផ្ទាល់ខ្លួនគាត់អៀនខ្លាំងណាស់ ហើយពាក់ព័ន្ធជាមួយកាញិចថ្ពាល់គាត់និយាយថាបើអាចត្រឡប់ពេលវេលាទៅរកសម័យនោះបាន គាត់នឹងមិនរត់គេច ហើយព្រមអោយកញ្ញា dianaflipo ក្រញ៉េចព្រឹកល្ងាចតែម្តង។
អត្ថបទដោយ សា



