ផ្អើលវិស័យសិល្ប:ថៃ!! ពីធីករប្រុស “มดดำ-Modam” ប្រកាសផ្អាកតួនាទីខ្លួនឯងពីកម្មវិធី “แฉ”!

ទស្សនិកជនដែលតាមដានពត៌មានរបស់ប្រទេសថៃជាពិសេសពត៌មានរបស់តារាប្រហែលជាបានស្គាល់កម្មវិធី “แฉ” និងពិធីករថ្វីមាត់ញាក់សាច់ “มดดำ-Modam” រួចជាស្រេចហើយ។ គ្រប់យ៉ាងដែលត្រូវពីធីករកម្មវិធីនេះលើកយកមកនិយាយភាគច្រើនសុទ្ធជារឿងពិតមានប្រភពត្រឹមត្រូវ ហើយក៏ជារឿងដែលមហាជនកំពុងជក់ចិត្តចង់ដឹងចង់លឺបន្ថែមជានិច្ច។
អស់រយ:ពេលរាប់សិបឆ្នាំលោក “มดดำ-Modam” ធ្វើនាទីអ្នកដំណើរការកម្មវិធីយ៉ាងល្អប្រសើររហូតក្លាយជាកម្មវិធីដែលល្បីល្បាញលំដាប់ខ្ពស់ៗប្រចាំប្រទេស តែចុងក្រោយនេះទស្សនិកជននាំគ្នាបារម្មណ៍ថា “แฉ” អាចនឹងធ្លាក់ Rating ព្រោះថ្ងៃនេះពិធីករគោលប្រចាំកម្មវិធីប្រកាសលាលែងពីតំណែងភ្លាមៗយ៉ាងគួរអោយភ្ញាក់ផ្អើល។
លោក “มดดำ-Modam” នឹងអស់នាទីពីកម្មវិធី “แฉ” ចាប់ពីថ្ងសប្រកាសដំណឹងនេះតទៅ គាត់បានអោយសេចក្តីលំអិតថាហេតុផលដែលត្រូវចាក់ចេញមិនមែនមកពីដ្រាម៉ា ឬបញ្ហាផ្ទៃក្នុងអ្វីឡើយតែវាមកពីការងារថ្មីកម្មវិធីថ្មីដែលត្រូវការគាត់ដូចច្នេះហើយសុំដកខ្លួនទៅធ្វើវាអោយជោគជ័យសិន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា