ចំណាយអស់រាប់លានសិបដុល្លារទៅលើអាពាពិពាហ៍តែចំណងស្នេហា AngelaBaby ហើយនិងស្វាមី នៅតែប្រេះឆា

ចំណងស្នេហារបស់កំពូលតារាសម្ដែងស្រី AngelaBaby ហើយនិងស្វាមីលោក​ Huang XiaoMing  កំពុងត្រូវបានទស្សនិកជាច្រើនមានការសង្ស័យថាបានដើរមកដល់ផ្លូវបំបែកហើយ។

កាលពីថ្មីៗ កន្លងទៅនេះ ប្ដីប្រពន្ធមួយគូនេះត្រូវបានប៉ុស្ដិ៍ទូរទស្សន៍ CCTV អញ្ជើញឲ្យទៅថតកម្មវិធីមួយ។ បើយោងតាមសារព័ត៌មាន 163 បានឲ្យដឹងថាតាំងតែពីកម្មវិធីចាប់ផ្ដើមរហូតដល់ចប់ អ្នកទាំងពីរមិនមើលមុខគ្នាសោះសូម្បីតែម្ដងហើយថែមទាំងព្យាយាមគេចមុខគ្នារហូតទៀត។

រឿងនេះធ្វើឲ្យមហាជនជាច្រើនមានការភ្ងាក់ផ្អើល ព្រោះរាល់ដងអ្នកទាំងពីរតែងតែផ្អែមល្អែមហើយថែមទាំងច្រៀងចម្រៀងរួមគ្នាទៀតផង។ ហើយអ្វីដែលកាន់តែភ្នាក់ផ្អើលនោះគឺអ្នកទាំងពីរបានកម៉្មង់បន្ទប់សណ្ឋាគារ ២ ផ្សេងគ្នាហើយថែមទាំងប្រាប់បុគ្គលិកថាមិនស្នាក់នៅរួមគ្នាទៀតផង។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី ១ នោះទេ ដែលប្ដីប្រពន្ធមួយគូនេះមានព័ត៌មានអាស្រូវថាស្នេហាអ្នកទាំងពីរប្រេះស្រាំបែបនេះ ប៉ុន្ដែនេះជាលើកទី ១ ដែលប្ដីប្រពន្ធមួយគូនេះបើកចំហរហើយបដិសេដមិនគេងបន្ទប់ជាមួយគ្នាបែបនេះ។ បន្ទាប់ពីឃើញព័ត៌មានបែបនេះមានមតិជាច្រើននិយាយថាជីវិតគូរបស់អ្នកទាំងពីរប្រហែលជាស្រោចស្រង់លែងបានហើយមើលទៅ។

ប្រភព៖ ngoisao

អត្ថបទដោយ៖ ស្រីពេជ្រ