នៅតែមានដំណើរការបន្តទៅមុខដដែលសម្រាប់គម្រោយមូនិធិ “one man and the river” ដែលផ្តួចផ្តើមឡើងដោយតារាសម្តែងប្រុសចិត្តធម៌ mootono29 និងក្រុមអ្នកជំនិតរបស់គាត់។ ថ្វីត្បិតមានពត៌មានរិះគន់ចូលមករំខានជាបន្តបន្ទាប់ ក្រុមរបស់ពួកគេមិនចុះចាញ់ឡើយដោយចាប់តាំងពីថ្ងៃចេញសេចក្តីប្រកាសរហូតមកទល់ពេលនេះទាំងអស់គ្នារកប្រាក់ឧបត្ថម្ភបានដល់ទៅជាង ៧លានបាតដើម្បីជួយមន្ទីពេទ្យ។
នៅក្នុងផេកផ្លូវការណ៍របស់ “one man and the river” រមែងផុសផ្តល់ដណឹងអាបដេតជារឿយៗអំពីដំណើរការរបស់ក្រុមការងារ សកម្មភាពចុះជួយ និងចំនួនប្រាក់ដែលទទួលបាន ហើយចុងក្រោយនេះលោក mootono29 ចេញមុខអរគុណដោយខ្លួនឯងព្រោះទទួលបានកំលាំងចិត្តនិងកំលាំងសាធាច្រើនលើសពីការស្មាន។
នៅក្នុងវីដេអូតារាប្រុសបាននិយាយអរគុណទៅកាន់ម្ចាស់វិភាគទាន អ្នកភូមិ គណគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ប្រចាំខេត្តនគរផ៉ានំដែលជួយជ្រុំជ្រែងសម្រួល ក៏ដូចជាជួយធ្វើរឿងដើម្បីអោយក្រុមការងារបំពេញនាទីបានកាន់តែប្រសើរជាងមុន។ ចុងក្រោយលោក mootono29 លើកដៃសំពះអរគុណអ្នកដែលមិនរិះគន់ អ្នកដែលជឿជាក់ហើយចាំផ្តល់កំលាំងចិត្តអោយពួកគាត់គ្រប់ៗគ្នាយ៉ាងអស់ពីចិត្ត។
អត្ថបទដោយ សា







