ក្រុមបោកថ្មី!! តារាសម្តែងថៃមួយក្រុមប្រមូលគ្នាធ្វើដំណើរទៅប្តឹងនាយទុនផលិតរឿងភាគ!!

បានក្លាយជាប្រធានបទល្បី និងក្លាយជាមេរៀនមានតម្លៃថ្លៃសម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្នសម្រាប់ករណីដែលតារាសម្តែងជើងចាស់របស់ប្រទេសថៃមួយក្រុមនាំគ្នាធ្វើដំណើរទៅសាលាក្តីដើម្បីដាក់ពាក្យបណ្តឹងក្រុមហ៊ុនផលិតរឿង និងខ្សែរភាពយន្តល្បីដែលបោកប្រាស់ពួកគេ។
ថ្ងៃនេះនៅកន្លែងដាក់ពាក្យបណ្តឹងលោក apassin បានអោយសម្ភាសន៍ថានាយទុនម្នាក់នោះ (សូមមិនទាន់បង្ហាញថាជាផលិតកម្មណា) ទាក់ទងអោយទៅថតរឿងអោយប៉ុន្តែមិនព្រមចាយថ្លៃសំដែងអោយ ពន្យាពេលម្តងហើយម្តងទៀតរហូតមកទល់ពេលនេះក៏នៅមិនទាន់ទទួលបានថ្លៃកំលាំង ហើយលើកនេះមិនមែនជាលើកទី១ឡើយ។
លើលពីនោះទៅទៀតជនខិលខូចក្រុមនេះបោកតារាច្រើនរូបណាស់ ច្រើនរហូតត្រូវផ្តល់មេរៀនអោយខ្លះៗ។ លោក apassin និងតារាជើងចាស់ដែលបានបង្ហាញមុខថ្ងៃនេះបាននិយាយថាបើនាយទុកនោះចេញមុខទទួលកំហុស ទាំងអស់គ្នានឹងអោយអភ័យ តែបើបន្តលាក់មុខគេច ចាំតែគេងចំណេញពីកំលាំងញើសឈាមគេដដែល គាត់ចាំបាច់ត្រូវតែបើកកកាយមុខជាសាធារណ: ហើយត្រូវចាប់អោយមកទទួលទោសតាមច្បាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា