អាចនិយាយថានាងជាតួឯកស្រីកូនសំណប់របស់បុស្តិ៍លេខ៧ក៏ថាបានដែលសម្រាប់កញ្ញា narinnarinrak ដែលមានចំនួនអ្នកគាំទ្រច្រើន ហើយទទួលបានការងារសម្តែងជាបន្តបន្ទាប់ស្ទើរមិនមានពេលទំនេរ។ កន្លងមកគ្រប់ពត៌មានរបស់តារាស្រីតែទទួលបានសំលេងគាំទ្រពីសំណាក់ហ្វែនខ្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែចុងក្រោយនេះគ្រប់គ្នាបែរជាមិនពេញចិត្តទៅវិញ ព្រោះពត៌មាននិយាយអំពីរនាងជាមួយតួឯកប្រុសដែលមិនមែនជាគូជីន។

ថ្មីៗនេះនៅក្នុងបណ្តាញសង្គមគ្រប់គ្នាជ្រួលជ្រើមជាមួយរូបភាពរបស់កញ្ញា narinnarinrak ជាមួយតារាសម្តែងប្រុសឈ្មោះ tyfoon ដែលត្រូវគេលួចថតបាននៅក្នុងកម្មវិធីជប់លៀងបែបឯកជនរបស់ក្រុមមិត្តភក្តិ។ ឃើញរូបភាពនោះហើយទាំងអស់គ្នាគិតថាតារាប្រុសស្រីមានទំនាក់ទំនងស្នេហាជាមួយគ្នា បើមិនមែនពួកគេមិនអញ្ជើញគ្នាទៅណែនាំអោយមិត្តភក្តិស្គាល់ឡើយ។

បណ្តាលអោយក្រុមហ្វែនខ្លាប់គូ Mook-Kem មិនពេញចិត្តជាខ្លាំង ហើយនាំគ្នាបញ្ចេញប្រត្តិកម្មប្រឆាំងខ្លាំងៗថាមិនគាំទ្រគូ narinnarinrak-tyfoon ជាដាច់ខាត មិនមាននរណាសមជាមួយតារាស្រីរបស់ពួកគេជាលោក hussaweee ឡើយ។
អត្ថបទដោយ សា




