ហ្វេនៗលើសជាតិស្ករទៀតហើយ Aum Patcharapa ធ្វើអោយស្រមោចតោង IG ពេញហើយបើផ្អែមល្ហែមជាមួយហៃសូ Pok ដល់ម្លឹង! មានវីដេអូ
Aum Patcharapa បង្ហោះរូបភាពគេងកើយស្មាហៃសុ Pok ខណៈពេលធ្វើដំណើរទៅដើរលេង គ្រាន់តែចាប់ផ្ដើមបើកឆាកធ្វើអោយស្រមោចផ្អើលចេញពីសំបុកត្រៀមនិងតោង IG ទៅហើយ
ជាគូរស្នេហ៍តារាស្រីមួយគូរទៀតដែលអ្នកគាំទ្រទន្ទឹងរងចាំមើលថ្ងៃមង្គលយ៉ាងខ្លាំង សម្រាប់តារាស្រីជួររបស់ប្រទេសថៃយ៉ាង Aum Patcharapa ជាមួយនិងម្ចាស់ចិត្តរូបសង្ហាអ្នកមានស្ដុកស្ដម ហៃសុ Pok ជាមួយស្នេហាគង់វង់យូរអង្វែងកជាង 5ឆ្នាំ ហើយមើលទៅចុះសម្រុងគ្នាបានយ៉ាងល្ង អាចនិយាយបានថាសក្ដ័សមគ្នាល្អឥតខ្ចោះតែម្ដង
ជាក់ស្ដែង Aum បានផុសរូបភាពនៅក្នុង IG story អាចនិយាយបានថាមួយសន្លឹកនេះត្រជាក់ចិត្តត្រជាក់បេះដូងខ្លាំងណាស់សម្រាប់ហ្វេនៗដែលបានឃើញ សូម្បីតែស្រមោចក៏តោងពេញទូរសព្ទ័ហើយដែរ ជាមួយរូបភាពដែលខាងស្រីគេងកើយស្មាខាងប្រុសនៅលើយន្ដហោះ ព្រោះសង្សាកំលោះកំពុងគេងលក់ នេះជារូបភាពដ៏គួអោយស្រលាញ់បំផុត ហើយក៏មើលទៅស្រលាញ់គ្នាបែបធម្មជាតិបំផុតដែរ
អត្ថបទដោយ : នីត្តា






















