អីយ៉ា! ស្ងាត់ៗ នីរ័ត្ន មានកូនក្នុងផ្ទៃ ពោះឡើងប៉ោងផ្លាស់ប្ដូររូបរាងបាត់ហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង និរ័ត្ន រៀបការកសាងគ្រួសារជាមួយស្វាមី នៅ​​​លើទឹកដីប្រទេសអូស្រ្ដាលីមក គេសង្កេតឃើញជីវិតនាងនិងស្វាមីកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលទទួលដំណឹងថាពេលនេះនាងកំពុងតែពរពោះកូនក្នុងផ្ទៃ និងផ្លាស់ប្ដូររូបរាង ពោះឡើងប៉ោងធំតែម្ដង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រំភើប​ និងអបអរសាទរដល់តារាស្រីរូប ទីបំផុតក្លាយជាម្ដាយគេហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី