បញ្ចប់ទៅដោយជោគជ័យបំផុតសម្រាប់កម្រោង “One Man and The River” របស់តារាចម្រៀងប្រុស mootono29 ដែលរៀបចំឡើងដើម្បីរៃអង្គាស់ថវិកាទៅជួយមន្ទីពេទ្យនិងប្រជាជនកំពុងជួបការលំបាក។ វាជាដំណើរប្រតិបត្តិការណ៍ដែលគ្រោះថ្នាក់ ដូចច្នេះហើយទើបមនុស្សជិតដិតទាំងអស់របស់តារាប្រុសនាំគ្នាធ្វើដំណើរមកកំដរ មកមើលថែគាត់យ៉ាងយកចិត្តទុកដាក់ដល់កន្លែងចុះបេសសកកម្ម។

ម្នាក់ក្នុងចំណោមមនុស្សទាំងអស់នោះគឺកញ្ញា Nychaa នាងបារម្មណ៍អំពីសុវត្ថិភាពរបស់មិត្តប្រុសជាខ្លាំង មានទាំងស្រក់ទឹកភ្នែក ទាំងជិះទូកតាមពីក្រោយ និងតាមធ្វើសសៃអោយទៀតផង។ គ្រប់កន្លែងឈប់សម្រាកហ្វែនខ្លាប់រមែងបានឃើញសកម្មភាពផ្អែមល្ហែមរបស់តារាប្រុសស្រីព្រោះកញ្ញា Nychaa តែងតែចូលខ្លួនទៅធ្វើនេះធ្វើនោះអោយលោក mootono29 ដើម្បីអោយប្រាកដចិត្តថាគាត់នៅមានកំលាំងដើម្បីបន្តទៅមុខរហូតដល់គោលដៅ។

អាចនិយាយបានកញ្ញា Nychaa និងសមាជិកគ្រួសារទាំងអស់គឺជាផ្នែកសំខាន់មួយដែលនាំអោយលោក mootono29 ពួកគេផ្តល់ទាំងកំលាំងកាយ កំលាំងចិត្តដើម្បីគាំទ្រអោយគ្រប់យ៉ាងដែលតារាប្រុសគ្រោងទុកទទួលបានជោគជ័យតាមគម្រោងការណ៍។
អត្ថបទដោយ សា





