សុភមង្គលពេញ ១០០!! អ្នកនាង sriritajensen នាំកូនប្រុសសំពះផ្នូរលោកតាជាលើកដំបូងបំផុត!

បន្ទាប់ពីបើកសម្ភោធគម្រោងលំនៅដ្ឋានថ្មីៗបានសម្រេចនិងប្រកបដោយភាពជោគជ័យហើយគ្រួសាររបស់តារាស្រី sriritajensen និងស្វាមីលោក kornnarongdej បាននាំកូនប្រុសជាទីស្រលាញ់ធ្វើដំណើរកំសាន្តអបអររដូវស្លឹកឈើជ្រុះនៅប្រទេស ដ៉ាណឺម៉ាក ដែលជាប្រទេសកំណើតរបស់លោកឪពុក។​
ក្នុងដំណើរកំសាន្តលើកនេះតារាស្រីបានជួបជុំគ្រួសារធំ បីណែនាំកូនប្រុសអោយគ្រប់គ្នាបានស្គាល់ លើសពីនោះទៅទៀតនាងបាននាំអូន “កាវីន” ទៅសំពះជំរាប់សួរលោកថាដែលនៅឋានសួគ៌ជាលើកដំបូងបំផុត ដើម្បីអោយកូនប្រុសចងចាំថានេះគឺជាអ្នកមានគុណម្នាក់ទៀតដែលចាំតាមមើលថែរក្សារពួកគេពីចម្ងាយ។
 តារាស្រីបាននាំយករូបភាពមកផុសព្រមជាមួយ Caption សសេរថា “នាំកាវីនមកជួបគ្រួសារត្រកូល Jensen Family 🤍❤️ កូនតូចសប្បាយរីករាយជាខ្លាំងណាស់ អរគុណទាំងអស់គ្នាដែលស្វាគមន៍អូន Gavin យ៉ាងកក់ក្តៅ 🥰❤️”។​

ចំណែកប៉ាប៉ា kornnarongdej ផុសថា​ “មកសំពះលោកតាមនៅដាណឺម៉ាក លោកប៉ាអ្នកម៉ាក់ប្រាប់អូនថាលោកតាមើលកាវីនពីឋានសួគ៌​ 🙏🏼😇”  ដោយមានមិត្តភក្តិនិងទស្សនិកជនជាច្រើននាក់នាំគ្នាខមមិនរូបបេះដូង និងសម្តែងក្តីស្រលាញ់អោយគ្រួសាររបស់តារាស្រី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា