បើកមុខកូនភ្លោះស្រីរបស់ ប៉ា Beam – ម៉ែ Oil កូនភ្លោះស្រីដែលនរណាៗក៏សសើរថាល្អស្អាត!

បានបើកភ្នែកមើលពន្លឺព្រះអាទិត្យបានបីថ្ងៃហើយសម្រាប់កូនភ្លោះគូទីពីររបស់តារាចម្រៀងប្រុស beamkawee និងភរិយាអ្នកនាង oilatiporn។ ការសម្រាលមានដំណើរការរលូនហើយប្រកបដោយជោគជ័យ ដោយទាំងម្តាយនឹងកូនស្រីទាំងពីរមានសុវត្ថិភាព មានសុខភាពល្អបំផុត។ ចុងក្រោយប៉ាម៉ាក់ថតបង្ហោះបង្ហាញមុខរបស់អូនភ្លោះអោយគ្រប់គ្នាបានឃើញច្បាស់ៗ ធ្វើអោយអ៊ិនស្តាក្រាមរបស់ពួកគេពេញទៅដោយពាក្យសសើរ!
នៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង buablink ដែលជាប្អូនស្រីបង្កើតរបស់លោក beamkawee បានបង្ហោះទាំងរូបភាពនិងវីដេអូរបស់ក្មួយស្រីព្រមជាមួយសារសម្តែងក្តីស្វាគមន៍អោយពួកគេដោយក្តីរំភើបបំផុតថា “ក្មួយស្រីគូថ្មីរបស់ត្រកូលពួកយើងបានមកដល់ហើយ គួរអោយស្រលាញ់ គួរអោយខ្នាញ់បំផុត!! 😍❤️ #beamoildoubletwins”។

After Footer (Active) - damrei Mr1 Zone2

ក្នុងវីដេអូដែលអ្នកនាង buablink បានផុសចូលក្នុង story បង្ហាញមុខក្មួយស្រីយ៉ាងច្បាស់ អូនភ្លោះស្រីទាំងពីសាច់សដូចសំឡី បបូមាត់ពណ៌ក្រហមលាយផ្កាឈូក​ មានភ្នែកតូចៗដូចកូនកូរ៉េ មើលហើយហ្វែនខ្លាប់របស់គ្រួសារ #beamoildoubletwins លង់ស្រលាញ់នឹងសមាជិកថ្មីៗភ្លាមៗតែម្ដង។

អត្ថបទដោយ សា