Amy Klinpratum ចេញមកសុំទោសនារីម្នាក់ដែលមានអក្សរកាត់ T អស់ពីចិត្តថែមទាំងប្រាប់ថានិងប្រើជីវិតគូជាមួយស្វាមីដោយមិនចាំបាច់មានកូន! មានរូបភាព
បន្ទាប់ពីធ្វើអោយបណ្ដាអ្នកបណ្ដាញសង្គម នាំគ្នាជីកកកាយវែកជែក តាមរកសាម៉ីខ្លួនស្រីដែលមានអក្សរកាត់ T ដែលធ្លាប់ធ្វើអោយស្នេហារបស់នាងក្ដៅក្រហាយស្ទើរតែមិនបានរៀបការ
នៅពេលថ្មីៗនេះខាង Amy Klinpratum តារាសម្ដែងស្រីកំពូលស៊ិចស៊ី បានចេញមកឆ្លៀតឱកាសបញ្ចាក់ពីរឿងក្នុងចិត្តនិងជាការសង្ស័យរបស់ប្រិយមិត្តយ៉ាងជាក់ច្បាស់នៅក្នុងកម្មវិធី AgiAgi (อากิ อากิ) ផលិតផលសរីរាង្គសម្រាប់កុមារ រហូតទៅដល់ប្រធានបទក្ដៅក្រហាយខាងលើ ព្រមទាំងបង្ហើបពាក្យសុំទោសសម្រាប់នរណាក៏ដោយដែលទទួលរងភាពក្ដៅក្រហាយចំពោះរឿងដែលនាងលើកយកមកនិយាយនេះ
មុននិងនិយាយពីផែនការណ៍ជីវិតស្វាមីភរិយានៅថ្ងៃអនាគត C Siwat ដែលបានសម្រេចចិត្តជាមួយគ្នាយ៉ាងច្បាស់លាស់ហើយថា និងរស់នៅជាមួយគ្នាតែពីរនាក់ដោយមិនចាំបាច់មានកូនឬទាយាទអ្វីទាំងអស់ ទាំងអស់នេះក៏ដោយសារតែមានហេតុផលជាច្រើនយ៉ាងរួមផ្សំគ្នា ហេតុផលពីអ្នកទាំងពីរផ្ទាល់ផង និងការផ្លាស់ប្ដូរពិភពលោកនៃពេលបច្ចុប្បន្នផងដែរ
អត្ថបទដោយ : នីត្តា

















