ជាតារាប្រុសដ៏ក្តៅគគុកដែលមានទេពកោសល្យខ្លាំងដូច«លោក Boy-Pakorn Chatborirak» ជាតារាសម្តែងវ័យក្មេងដ៏ល្បីនៅប្រទេសថៃ ។ ក្រៅពីឃើញស្នាដៃរបស់គាត់តាមកញ្ចក់អេក្រង់ អ្នកអាចតាមដានចលនាពី Instagram ផ្ទាល់ខ្លួន @boy_pakorn ។ ថ្មីៗនេះលោកបានបង្ហោះថា “យប់មិញខ្ញុំទៅទិញគ្រែឲ្យម៉ាក់។ ដូច្នេះខ្ញុំបានផ្ញើសារទៅ IG របស់ហាង សួរថាបើកហាងពេលណា ហើយម្ចាស់ហាងប្រាប់ឱ្យមកថ្ងៃនេះ ។
After Footer (Active) - damrei Mr1 Zone2
ហើយពេលបើកឡានទៅហាង ម្ចាស់ហាងគួរអោយស្រលាញ់ណាស់ មកចាំទទួលផង ខ្ញុំបើកបង្អួចញញឹម ខ្ញុំសួរថា តើចតនៅទីនេះបានទេ? ខ្ញុំញញឹម។ បន្ទាប់មកម្ចាស់ហាងស្រាប់តែប្រាប់ថា “ចតទីនេះមក បង Dom” ។ ក្នុងនោះដែរ Boy បន្តត្អូញត្អែលដោយគេច្រឡំខ្លួននឹងDom Pakorn ជាមួយនឹងចំណងជើងដែលនិយាយថា ឆ្លើយតបទៅ @Kanchai @domepakornlam #Boy Pakorn ពិតជាគ្មានទេ» Eriya





