នាងគឺជាតារាស្រីវ័យក្មេងមួយរូបដែលដណ្តើមបានបេះដូងអ្នកគាំទ្រជាច្រើនប្រទេសពីការងាររបស់នាងក្នុងរឿងភាគ F4THAILAND:Boy Over Flowers តារាស្រី Tu Tontawan ។ តារាវ័យក្មេងរូបនេះត្រូវបានស្គាល់ថាជាIdol របស់ក្មេងជំនាន់ក្រោយ គិតចាប់ពីពេលថ្មីៗនេះមានអ្នកតាមដានរហូតដល់ ៣,៧ លាននាក់ឯណោះ ការLike នៅក្នុង Instagram របស់ Tutu លើសពី 1 លានក្នុងរូបភាពជាច្រើនថ្មីៗនេះ វាបានវ៉ាដាច់តួឯកស្រីជួរមុខ ដូចជា Baifern Pimchanok ។
សម្រាប់ Tu Tontawan Tantivejkul ដែលមានឈ្មោះពិតថា “Khao Tu” កើតនៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2000 នាងគឺជាប្អូនស្រីពិតរបស់តារាសម្តែង និងជាអ្នកសិល្បៈ “Ton Tonton Tantivejkul” ដែលជាតារាសម្តែងវ័យជំទង់ដែលមានស្នាដៃជាច្រើន ហើយក៏ជាអ្នកលេងហ្គីតារបស់ Mints ផងដែរ។
Eriya







