បើកឆាកជីវិតចុងក្រោយ តារាល្បីចិនAngelababy ជាមួយកូនប្រុស ក្រោយមានបញ្ហាលែងលះប្តីរាប់ពាន់លានដុល្លារ!
មុននេះ អ្នកនិយមលេងអ៊ីនធឺណិត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមុននេះមានពាក្យចចាមអារ៉ាមជាច្រើនឆ្នាំអំពីបញ្ហាអាពាហ៍ពិពាហ៍របស់តារាល្បីរបស់ចិន Huang Xiaoming អាយុ 44 ឆ្នាំ និង Angelababy តារាសម្ដែងចិនវ័យ៣២ឆ្នាំបានប្រកាសលែងលះគ្នាជាផ្លូវការ។
បន្ទាប់ពីរៀបការបាន 7 ឆ្នាំ ភ្នាក់ងាររបស់អ្នកទាំងពីរ បានប្រកាសថា គូស្នេហ៍ទាំងពីរបានសម្រេចចិត្តទៅផ្លូវបែកគ្នា ហើយដំណើរការលែងលះក៏ត្រូវបញ្ចប់។ ចាប់ពីពេលនេះទៅ អ្នកទាំងពីរនឹងបន្តធ្វើជាឪពុកម្តាយរបស់កូនប្រុសតែមួយគត់របស់ពួកគេ។
ហើយថ្មីៗនេះ កាលពីម្សិលមិញ (ថ្ងៃទី 26 ខែតុលា ឆ្នាំ 2022) មានប្រព័ន្ធផ្សព្វផ្សាយមួយក្នុងប្រទេសចិន បាននាំយកឃ្លីបវីដេអូមួយរបស់ Angelababy ដែលកំពុងដើរជាមួយកូនប្រុសរបស់នាងបានចេញមកមើល។
After Footer (Active) - damrei Mr1 Zone2
តាមរយៈឃ្លីបនោះបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយផ្តល់ភាពឯកជនដល់នាងយ៉ាងខ្លាំង ដោយមិនបង្ហាញមុខរបស់នាង ប្រសិនបើនាងមិនព្រម មានអ្នកគាំទ្របញ្ចេញមតិយ៉ាងដូច្នេះ កូនប្រុសរបស់នាងត្រូវតែជាក្មេងប្រុសសង្ហាណាស់ ព្រោះឪពុកខស្អាត ហើយម្តាយក៏ស្អាត។Eriya

