បានធ្វើអោយទស្សនិកជននិងអ្នកក្នុងវិស័យសិល្ប:ភ្ញាក់ផ្អើលជាខ្លាំងសម្រាប់វីដូជួបជុំគ្រួសារសុភមង្គលរបស់តារាស្រី wawwa_nc និងមិត្តប្រុសជនជាអូស្ត្រាលីលោក @hjl022 ដែលបណ្តាលអោយគ្រប់គ្នាជូលមកសម្តែងក្តីរីករាយជាមួយពួកគេយ៉ាងគគ្រឹកគគ្រេង។ ចុងក្រោយតារាស្រីចេញមុខមកប្រាប់ថាមិនមែនតែអ្នកទាំងអស់គ្នាទេដែលភ្ញាក់ផ្អើល នាងផ្ទាល់នាងក៏មិនដឹងខ្លួនដែល ។

នៅក្នុងកម្មវិធី “คุยแซ่บShow” តារាស្រីបានអោយសម្ភាសន៍ថាមិត្តប្រុសរបស់នាងបានលួចធ្វើចិញ្ចៀន ហើយបានសុំនាងរៀបការខណ:ពេលដែលពួកគេធ្វើដំណើរទៅលេងគ្រួសារខាងប្រុសនៅក្រៅប្រទេស។ មិនបានថតរូប មិនបានថតវីដេអូអ្វីទុកទាំងអស់ព្រោះគ្រប់យ៉ាងគឺសំងាត់ “មិត្តប្រុសរបស់នាងលុងជង្គង់បំពាក់ចិញ្ចៀនអោយកណ្តាលអាធ្រាតងងឹង ពេលដែលទាំងពីនាក់ដើរមើលផ្កាយ”។

នៅក្នុងបទសម្ភាសន៍តារាស្រីបានប្រាប់យ៉ាងច្បាស់ថាវីដេអូដែលផុសនៅក្នុងអ៊ិនស្ត្រាក្រាមមិនមែនជាពិធីអាពារហ៍ពិពារហ៍ទេនោះជាការទទួលស្វាគមន៍របស់ក្រុមគ្រួសារខាងប្រុស។ សម្រាប់កម្មវិធីមង្គលកញ្ញា wawwa_nc ប្រកាសថានឹងរៀបចំព្រោះមិត្តភក្តិសុំអោយធ្វើ បានពាលាបានទីកន្លែងហើយនឹងមកប្រកាសប្រាប់អោយទាំងអស់គ្នាបានដឹងម្តងទៀត។
អត្ថបទដោយ សា



