កំពុងក្លាយជាប្រធានបទដែលគ្រប់គ្នាកំពុងជក់ចិត្តដិតអារម្មណ៍បំផុតក្នុងរាត្រីថ្ងៃទី ២៧ តុលានេះ ចំពោះការបង្ហាញវត្តមានរបស់លោក Kugimiyas នៅក្នុងកម្មវិធីដែលតាមពិតទៅតារាកិត្តិសយស VIP ត្រូវជាតារាស្រី urassayas។ ថ្ងៃនេះតារាប្រុសបានធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍សំខាន់ជំនួយអោយមិត្តស្រីរបស់ខ្លួនព្រោះនាងមានបញ្ហាសុខភាពមិនអាចមកចូលរួមតាមកិច្ចសន្យាបាន!

លោក Kugimiyas យល់ព្រមហើយតុបតែខ្លួនយ៉ាងស្រស់សង្ហារធ្វើយ៉ាងណាអោយកម្មវិធីនោះនៅតែពិសេសសម្រាប់គ្រប់គ្នាបានយ៉ាងជោគជ័យបើទោះបីជាអវត្តមានតារាស្រីដែលជាសំណប់ចិត្តសំណប់បេះដូងរបស់ទស្សនិកជនក៏ដោយ។ ចូលដល់វគ្គសម្ភាសន៍តារាប្រុសបានប្រាប់ថាដែលកញ្ញា យ៉ាយ៉ា មិនអាចមកបានព្រោះនាងបានឆ្លងជម្ងឺកូវី១៩ចាំបាច់ត្រូវរក្សារគម្លាតពីអ្នកដទៃ។

តួឯកប្រុសលំដាក់ខ្ពស់បានបន្តទៀតថាគ្រប់យ៉ាងកើតឡើងភ្លាមៗពេក គ្រប់គ្នាធ្វើអ្វីមិនទាន់ក៏សម្រចចិត្តសុំគាត់អោយមកជំនួសមិត្តស្រី ចំពេលដែលគាត់មិនមានជាប់រវល់ការងារអ្វី លោក Kugimiyas ក៏សម្រេចចិត្តទទួលការងារជំនួសនាងតែម្តងដោយរំពឹងថាម្ចាស់កម្មវិធីនឹងអូខេជាមួយការសម្រេចចិត្តលើកនេះ។
អត្ថបទដោយ សា



