បានចប់សព្វគ្រប់អស់ហើយសម្រាប់ដ្រាម៉ាបែកបាក់ស្នេហាព្រោះមានអ្នកទី៣មកជ្រៀតជ្រែករបស់តារាស្រី Ploi Horwang ដែលផ្ទុះយ៉ាងក្តៅគគុកថ្មីៗនេះ។ ចុងក្រោយខណ:កំពុងចូលរួមកម្មវិធីបើកចាក់ផ្សាយខ្សែរភាពយន្តថ្មីជាលើកតារាស្រីបានអោយសម្ភាសន៍បន្ថែមយ៉ងលំអិត ព្រមបង្ហើបប្រាប់ពីទំនាក់ទំនងជាមួយលោក Twopee ដែលហ្វែនខ្លាប់នាំគ្នាជីននាងនាពេលបច្ចុប្បន្ននេះ។

ចាប់ផ្តើមដោយដ្រាម៉ាចាស់កញ្ញា Ploi បាននិយាយថាគ្រប់យ៉ាងចប់ដោយសន្តិភាព និងសុវត្ថិភាពពេលនេះនាងស្ទើរមិនចង់និយាយដល់រឿងនេះទៀតផង។ នៅពេលអ្នកយកពត៌មានសួរថាចុះអោយអភ័យដល់អ្នកដែលធ្វើខុសដាក់នាងទេ? តារាស្រីឆ្លើយថាចប់ហើយគឺចប់ ចែកជើងគ្នាប្រើប្រាស់ជីវិតរៀងៗខ្លួន ថ្ងៃណាមួយអាចត្រឡប់មកធ្វើជាមិត្តភក្តិគ្នាវិញក៏ថាបាន ខ្ញុំមិនដែលគិតថាយើងត្រូវមកស្អប់គ្នាមួយជីវិតនោះឡើយ សម្រាប់ខ្ញុំយើងអាចត្រឡប់មកមើលមុខ និយាយគ្នាបានដូចដើម។


ចំណែកសម្រាប់ប្រធានបទថ្មីដែលតារាស្រីត្រូវហ្វែនខ្លាប់ចាប់ជីនជាមួយរ៉ែបភើល្បី មុនឆ្លើយនាងមើលទៅលើហើយនិយាយថា “អូយទៅមិនរួចទេ ខ្ញូំនឹង Twopee ស្គាល់គ្នាតាំងពីតូចក្រូចឆ្មារយើងជាមិត្តភក្តិ ទាំងពីរនាក់មានវិធីជីវិតស្រដៀងគ្នា ប៉ុន្តែមិនមែនចឹងទេ ពេលនេះអោយវាទៅធ្វើចិត្តរំងាប់អារម្មណ៍សោកសៅរ៍សិនទៅ (និយាយហើយសើច)” ។
អត្ថបទដោយ សា



