ចាត់ទុកជាតួឯកស្រីល្បីរបស់វិស័យសិល្ប:ថៃមានហ្វែនខ្លាប់ទាំងនៅក្នុងនិងក្រៅប្រទេស សម្រាប់កញ្ញា Pooklook ដែលទើបតែបានផ្លាស់ប្តូរខ្លួនឯងអោយក្លាយជាតារាស្រីឯករាជទទួលការងារបានច្រើន ហើយមានសេរីភាពក្នុងការជ្រើសរើសការងារអោយខ្លួនឯងបានសម្បូរបែបជាងមុន។

ចុងក្រោយទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងចេញមុខមកបរិហាកេរ្តិ៍ខ្លួនឯងអោយគ្រប់គ្នាបានដឹងបានលឺជាសាធារណ:។ នៅក្នុងកម្មវិធី Youtube ដែលមានឈ្មោះថា “Turning Point” កញ្ញា Pooklook បានប្រាប់ពីប្រវត្តិថាហេតុអ្វីខ្លួនឯងដែលចង់ធ្វើជាតារាស៊ុបផើស្តារ៍ ដោយនិយាយថាតាំងពីតូចក្រូចឆ្មារនាងជាមនុស្សចូលចិត្តការប្រកួតប្រជែង ចង់ល្អជាងគេ ចង់ពូកែ ចង់ចេះគ្រប់រឿងហើយគិតថា Superstar គឺជាទីបំផុតនៃគ្រប់យ៉ាង។

នាងហ្វឹកហាត់ខ្លួនឯងដើម្បីសម្រេចគោលដៅខ្លាំង ខ្លាំងដល់ថ្នាក់មិនចូលចំណោមជាមួយគេ នៅកន្លែងការងារគេមិនចូលចិត្តមុខនាងគ្រប់គ្នា។ កាលពីមុនកញ្ញា Pooklook មនុស្សមានចរិកខ្មឺត មិនអោនលំទោនមិនទន់ភ្លន់ដាក់ក្រុមការងារដែលមិនច្បាស់លាស់ ឬធ្វើការងារមិនប្រយ័ត្នប្រយែង ពេលខ្លះនិយាយមិនពិរោះជាមួយគេរហូតគេស្អប់។
ប៉ុន្តែវាគ្រាន់តែជាអតីតកាលទេ ត្រឡប់មកពេលនេះតារាស្រីមានអរម្មណ៍ស្តាយក្រោយ ហើយខឹងដែលខ្លួនឯងធ្វើបែបនោះ ពេលធំទៅទើបដឹងថាទង្វើរបស់ខ្លួនពីមុនគឺមិនសមហេតុផលសូម្បីបន្តិច បើអាចត្រឡប់ទៅវិញបាននាងនឹងមិនធ្វើវាឡើយ។
អត្ថបទដោយ សា


