កែលែងឡើងហើយ! Aum Patchrapa គ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងសូម្បីតែសាម៉ីខ្លួននឹកស្មានមិនដល់ដែរក្រោយបញ្ចប់ដំណើរកំសាន្ដសិង្ហបុរី! មានវីដេអូ
ក្រោយពីហោះហើរទៅគាំទ្រកីឡាករតំណាងប្រទេសថៃ ហើយបានចូលទៅមើលការប្រកួតប្រជែងលំដាប់ពិភពលោកហើយ តារាសម្ដែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Aum Patchrapa និងសង្សាកំលោះរូបសង្ហាអ្នកមានហៃសូ Pok អមជាមួយក្រុមមិត្តភ័ក្ដអ្នកស្និតស្នាល នៅសម្រាកលំហែកាយក្នុងប្រទេសសិង្ហបុរីបន្ដទៀត ដើរមើលទេសភាពដ៏ស្រស់ស្អាតក្នុងក្រុង ញុំរបស់ឆ្ងាញ់ៗ ជាពិសេសបានសប្បាយរីករាយជាមួយរបស់លេងជាច្រើន
ពេញទាំងដំណើរកំសាន្ដនេះ Aum បានថតទាំងរូបភាពនិងវីដេអូផ្ញើរហ្វេនៗបានទស្សនាជាមួយគ្នាផងដែរ ប៉ុន្ដែបន្ទាប់ពីមកដល់ប្រទេសថៃ ដល់ថ្នាក់ធ្វើអោយសាម៉ីខ្លួនគាំងនៅពេលបានឃើញលេខ 52,2 គីឡូនៅលើជញ្ជើងថ្លឹង មុននិងទាញទូរស័ព្ទថតផុសនៅក្នុង story អមជាមួយនិងប្រយោគថា “ធ្វើយ៉ាងម៉េចទៅអត់ថតរូប 6ថ្ងៃសោះឡើងដល់ទៅ 3គីឡូ”
ប៉ុន្ដែលំដាប់តារាជួរមុខរឿងសម្រស់និងរាងស្អាតវាត្រូវតែសមសួននិងល្អគ្រប់ជ្រុងគ្រ់ប់ពេលទាំងអស់ សាម៉ីខ្លួនប្រញាប់ទាញ់ខោវអាវហាត់ប្រាណបញ្ចុះគីឡូសល់នៅត្រឹមតែ 49,9 បានសម្រេចលាភាពធាត់ភ្លាមៗមួយរំពេច ហើយបានផុសនៅក្នុង IG story អួតហ្វេនៗភ្លាមតែម្ដង ថែមទាំងមានឃ្លាខ្លីៗថា “បានប៉ុណ្ណឹងក៏សប្បាយចិត្តដែរ” ចំណែកនរណាដែលចង់បានវិធីសម្រកទំងន់ ប្រហែលជាត្រូវចូលទៅតាមដានមើលនៅក្នុង IG របស់ Aum ដោយខ្លួនឯងចុះ
អត្ថបទដោយ : នីត្តា





































