ចាប់ផ្ដើមបញ្ចេញពន្លឺនៃភាពសង្ហាអោយបណ្ដាបងៗហើយនិងម៉ាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍ទៀតហើយ សម្រាប់អូន Silas កូនប្រុសជាទីស្រលាញ់របស់លោកប៉ាអ្នកម៉ាក់ Dew Arisara-Sebastian Lee
ដោយមើលពីរូបភាពជាក់ស្ដែងដែលត្រូវបាននាំយកមកផុសនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @duearisara ជារូបភាពរបស់ Silas ខណៈកំពុងអង្គុយលេងសប្បាយៗនៅលើសាឡុងសំណព្វដើម្បីអោយអ្នកម៉ាក់ស្រីស្អាតប្រមូលយករូបភាពអោយផ្ញើរអោយបងៗអ្នកគាំទ្របានមើលជាមួយគ្នា
អូន Silas ថែមទាំងជះពន្លឺនៃភាពសង្ហាយ៉ាងខ្លាំង ដោយការពាក់វែនតាការពារកំដៅថ្ងៃ មើលទៅសមសួនណាស់កូនប្រុស ស្ទាយថតរូបក៏មិនណយដែរ ចង់ស្ទាយបែបណាក៏មានដែរ រហូតអាចទាញយកចំនួនអ្នកឡាយបានយ៉ាងច្រើនសន្ធឹកសន្ធប់ទៀតផង
អត្ថបទដោយ : នីត្តា

















