Baifern Pimchanok ផុសរូបនេះភ្លាមហ្វេនៗបារម្ភព្រាតព្រោះតែឃើញនាងស្គមខ្លាំងខុសធម្មតាដល់ថ្នាក់ឃើញ……! មានរូបភាព
ធ្វើអោយបណ្ដាអ្នកគាំទ្រស្រុះស្រួលចិត្តគ្នាចុចឡាយអោយនាងភ្លាមៗ សម្រាប់តួឯកស្រីល្បីឈ្មោះរូបស្រស់យ៉ាង Baifern Pimchanok ដែលសាម៉ីខ្លួនបានថតរូបមកផុសផ្ញើរ ខណៈពេលដែលនាងធ្វើដំណើរទៅចូលរួមកម្មវិធីដ៏ស៊ីវិល័យមួយ
ប៉ុន្ដែក្រៅពីពីការកោតសរសើរពីសម្រស់និងភាពស៊ិចស៊ីហើយ រឿងនេះក៏ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងរូបរាង ហើយមិននិយាយមិនបានទេថា Baifern ដូចជាស្គមខ្លាំងខុសធម្មតា
ជាពិសេសបំផុតនោះគឺរូបថតខណៈពេលនាងឈរធ្វើស្ទាយយ៉ាងសង្ហា ឈុតបង្ហាញទាំងប្រលោះដើមទ្រូង ហើយនិងគល់ភ្លៅដ៏ស្រលូន ពេលទៅក្នុងកន្លែងខមិនមានអ្នកគាំទ្រជាច្រើននិយាយពីរូបរាងតូចរបស់នាងថាស្គមខ្លាំងពេក ថែមទាំងប្រាប់ញុំបាយខ្លះផង ស្គមពេកអាចជាមិនស្អាតនោះទេ…….
អត្ថបទដោយ : នីត្តា



















