Nadech ទទួលការងារជំនួស Yaya ភ្លាមៗបន្ទាប់ពីនាងជួបរឿងមួយនេះ! មានវីដេអូ

ឆ្លងកូវីដជាលើកទី 2 សម្រាប់តារាសម្ដែងស្រីវ័យក្មេងពេញដោយសមត្ថភាពយ៉ាង Yaya Urassaya ធ្វើអោយម្ចាស់ចិត្តរូបសង្ហាយ៉ាង Nadech Kugimiya ត្រូវមកទទួលការងារចូលរួមក្នុងកម្មវិធីជំនួសជាប្រញាប់  “The Celebration of Central 75th Anniversary” លើសពីនេះនៅមានផ្ញើរពាក្យផ្អែមល្ហែមជូនសង្សាតាមបណ្ដាញសង្គមទៀតផង

ដោយ Nadech “ថ្ងៃនេះចូលរួមក្នុងកម្មវិធីតែម្នាក់ឯង អូនគាត់មិនស្រួលខ្លួនទើបទទួលភារកិច្ចមកជំនួស ទំនេរទាន់ពេលតែម្ដង អ្នកចាក់ការប្រាប់ថាត្រូវប្រញាប់ចូលកម្មវិធីបន្ទិច ទើបមកជំនួស តាមពិតទៅខ្ញុំទំនេរ មានតែការងារនេះមួយទេដែលត្រូវទទួលជំនួសអូន គាត់ឈឺខ្ញុំក៏ត្រូវមើលថែ បើមានពេលទំនេរក៏ចូលទៅមើលសួរសុខទុក្ខ ចូលទៅផ្ញើរបាយផ្ញើរទឹក អាការៈគាត់ពេលនេះល្អប្រសើរជាងមុនច្រើនហើយ ពេលដឹងថាគាត់ឈឺ ជាពេលយើងធ្វើការជាមួយគ្នាប៉ុន្ដែខ្លួនខ្ញុំផ្ទាល់សុវតិភាព ហើយគាត់ក៏ឆ្លងជាលើកទីពីរ”

After Footer (Active) - damrei Mr1 Zone2

“ពេលនេះនរណាកើតក៏បានទាំងអស់ ខ្ញុំខ្លួនឯងក៏ខ្លាចព្រោះលោកប៉ាគាត់គេងជាប់លើគ្រែ យើងវិញធ្វើការរាល់ថ្ងៃត្រូវពិនិត្យនិងការពារជាមុន ទើបមិនត្រូវចំណាយលុយថ្លៃ ATK ញឹកញាប់ នេះជាសំណាងល្អរបស់ខ្ញុំហើយ បើសួរថាខ្ញុំត្រូវញ៉ែកខ្លួនចេញពីអ្នកផ្ទះទេ ពិតណាស់ត្រូវតែចឹង ផ្ទះរបស់ខ្ញុំមានពីរខ្នង បើកើតក៏ទៅផ្ទះមួយខ្នងទៀត  ខ្ញុំក៏ធ្លាប់ឆ្លងដែលហើយ ប៉ុន្ដែស្ងាត់ៗ ព្រោះមិនបានធ្វើអោយនរណាក្ដៅក្រហាយ (ញញឹម) តិចទៀតអូនគាត់ក៏អាចទៅធ្វើការវិញបានហើយ នេះត្រូវផ្អាកការងារអស់យ៉ាងតិចក៏ 2-3 ការងារដែរ ប៉ុន្ដែពេលជាសះស្បើយប្រហែលជាត្រូវហត់តិចហើយ តែក៏ជាកំលាំងចិត្តអោយប្អូន”

អត្ថបទដោយ : នីត្តា