ចង់បង្អួតសម្រស់កូនឬខ្លួនឯង? Lydia ជាម្ចាស់នៃម្គុដដ៏ពិតប្រាកដបង្ហោះរូបភាពគូរស្វាមីភរិយា Matthew ដល់ថ្នាក់ដាក់ហេសថេកថា…..! មានវីដេអូ
នេះជាសកម្មភាពមួយទៀតដែលបង្កើតការជាប់អារម្មណ៍នៅលើបណ្ដាញសង្គមត្រឹមតែមួយរាត្រី សម្រាប់តារារូបសង្ហា Matthew Dean នៅពេលបានទទួលតួនាទីជាពិធីករក្នុងកម្មវិធីប្រកួតបវកញ្ញាលំដាប់ពិភពលោក Miss Grand International 2022 ត្រូវទទួលបានការកោតសរសើរពីសំណាក់ហ្វេនៗចំពោះភាពសង្ហាទាក់ទាញក្រសែភ្នែកអ្នកគ្រប់គ្នា ជាពិសេសបំពេញតួនាទីជាពិធីករបានយ៉ាងល្អ
ជាក់ស្ដែងភរិយាស្រីស្អាត Lydia Sarunrat ក៏បានផុសរូបភាពគូរជាមួយ Matthew ព្រមជាមួយកូនទីបីដែលទើបនិងសម្រាលមិនយូរប៉ុន្មានអូន Deon ព្រមទាំងបានសរសេរឃ្លាប្រយោគស្នេហាជាមួយស្វាមីថា “ពាក់ទាល់តែចុះ proud of u daddy! #អ្នកអួតមាន 2022 @matthew.deane1 @deon.deane”
រឿងនេះធ្វើអោយមិត្តភ័ក្ដនៅក្នុងសិល្បៈ រួមជាមួយនិងអ្នកគាំទ្រសុទ្ធតែចូលមកចុចឡាយអោយភ្លាមៗ ថែមទាំងមានបង្អាប់ទៀតថា ម្នាក់នេះហើយដែលជាម្ចាស់មង្គុដពិតប្រាកដ ហាសហាស ម៉ែបានពិធីករធ្វើមិនដឹងចឹងទៅ #គម្រោងការរបស់ម៉ាក់ឈ្នះហើយ គេបានមង្គុដម៉ែបានពិធីករ
អត្ថបទដោយ : នីត្តា




















