គ្រប់គ្នាលាន់មាត់ អូយ!! លោក Matthewdean ស្វាមីតារាស្រី lydiasarunrat បញ្ចេញសាច់ខ្ចីបែបមិនបិទបាំង!

គ្រួសារត្រកូល Deans ទើបតែប្រកាសដំណឹងល្អអោយទស្សនិកជនចូលរួមអបអរសាទ និងសម្តែងក្តីរីករាយស្វាគមន៍សមាជិកថ្មីរបស់របស់ពួកគេកាលពីថ្ងៃទី១៧ខែតុលានេះទេ។ ហើយបន្ទាប់ពីនោះអ្នកតាមដានបានឃើញភាពកក់ក្តៅដែលកើតមានឡើងក្នុងគ្រួសាររបស់អ្នកនាង Lydiasarunrat និងលោក Matthewdean ជាច្រើននិងជាបន្តបន្ទាប់ព្រោះបងប្រុសបងស្រីរបស់អូន “ឌីអន” ដាក់វេនគ្នាជួយមើលប្អូនយ៉ាងសស្រាក់សស្រាំ។
ចុងក្រោយកាន់តែផ្ទុះខ្លាំង តារាស្រីផុសរូបស៊ិចស៊ីរបស់ស្វាមីធ្វើអោយទស្សនិកជនបើកភ្នែកធំៗភ្ញាក់ផ្អើលមិននឹកស្មានថាប៉ាប៉ាហ៊ានធ្វើវា។ ថ្ងៃនេះតារាចម្រៀងស្រីផុសរូបស្វាមីនិងកូនស្រីកំពុងប្រលែងគ្នាក្នុងអាងហែលទឹក ដោយមិនមានស្លៀកពាក់អ្វីទាំងអស់ ហើយនាងបានសសេរសាក្នុងផុសថា “កូនតោតូច & ឪតោធំ 😂🙈🦁🛁🫧 #Roar #LittleLion #BigLion @matthew.deane1 @demi_deane”។
បណ្តាលអោយសូម្បីតារាប្រុសល្បីក៏ចូលមកផ្តល់សម្លេងឧទាន “អូយ!!” អោយភាពស៊ិចស៊ីរបស់ប៉ាប៉ា Matthew ដែល។ គាត់ជាតារាប្រុសនិងជាប៉ាប៉ាដែលក្លាហានបំផុត បើកចំហរគ្រប់យ៉ាងអោយកូនឃើញ ស្វែងយល់ សិក្សាបានយ៉ាងធម្មជាតិបំផុត មិនមាននរណាអាចធ្វើដូចគាត់បាននោះឡើយ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា