ទស្សនិកជនអាចមិនបានចាប់អារម្មណ៍ព្រោះគិតថាពេលនេះតារាស្រី Nycha កំពុងមានដំណើរកំសាន្តទៅតាមខេត្តជាមួយមនុស្សប្រុសដែលខ្លួនស្រលាញ់បំផុត ប៉ុន្តែថ្មីៗនេះហ្វែនខ្លាប់ភ្ញាក់ព្រឺតព្រោះ Search រកឈ្មោះនាងនៅក្នុងអ៊ិនស្តាក្រាមលែងឃើញដូចរាល់ដង!!

អ៊ិនស្តាក្រាមឈ្មោះ “Nycha” ដែលមានអ្នកតាមដានជាង ២លាននាក់ត្រូវបានប្តូរទៅជា “gnaw” ភ្លាមៗដោយមិនមានការប្រកាសប្រាប់មុនថានឹងមានរឿងប្រែប្រួលបែបនេះ។ ជួបរឿងដូច្នោះហើយហ្វែនខ្លាប់របស់តារាស្រីបារម្មណ៍ខ្លាំងណាស់ព្រោះមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះនាង ឬមាននរណាមក Hack គនណីរបស់កញ្ញា Nycha នោះឡើយ។

ចុងក្រោយគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ អ៊ិនស្តាក្រាមរបស់តារាស្រីត្រឡប់មកប្រើឈ្មោះចាស់តាមធម្មតា លើលពីនោះទៅទៀតកញ្ញា នីឆា មានផុស Story បញ្ជាក់ថាពេលនេះនាងបានត្រឡប់មកដល់ផ្ទះជួបជុំគ្រួសារ និងសុនក់ជាទីស្រលាញ់ទៀតផង។មានន័យថាអស់បញ្ហាហើយ!! មិនមានរឿងអ្វីកើតឡើងចំពោះតារាស្រីឡើយ។
អត្ថបទដោយ សា



