‘The Astronaut’ របស់ Jin សមាជិកក្រុម BTS មានអ្នកចូលទស្សនារាប់លាននាក់ក្នុងរយ:ពេលត្រឹម ១៥នាទី!! ស្តាប់ពាក្យអធិប្បាយទាំងសមាជិក ទាំងហ្វែនខ្លាប់នាំគ្នាទឹកភ្នែកលីងលោង!

ការទន្ទឹមរងចាំរបស់ទស្សនិកជនបានមកដល់ហើយថ្ងៃនេះ បទចម្រៀង Solo ថ្មីរបស់លោក Jin សមាជិកក្រុម BTS ក្រុមខេផប់ល្បីលំដាប់ពិភពលោកបានចេញផ្សាយអោយគ្រប់គ្នាស្តាប់កំសាន្ត ហើយទទួលបានសំលេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ទាប់ ដោយចេញភ្លាមមានអ្នកចូលទស្សនាខ្ទង់លានភ្លាម (ប្រើពេលពេលត្រឹម ១៥នាទី)។
បន្ទាប់ពីចេញ Solo “The Astronaut” ហើយតារាប្រុសបានចេញវីដេអូមួយទៀតដើម្បីបញ្ជាក់ពីចេតនានិងអាម្មណ៍របស់គាត់ពេលសសេរបទចម្រៀងនេះ។ Jin បាននិយាយថាគាត់តាក់តែបទនេះឡើងដើម្បីទុកឆ្លងថ្ងៃកំណើតរបស់ខ្លួនក្នុងដើមខែធ្នូរខាងមុខនេះ តាមទម្លាប់ដូចរាល់ឆ្នាំប៉ុន្តែឆ្នាំនេះត្រូវចេញមុខថ្ងៃកំណត់បន្តិចព្រោះជាប់ភារកិច្ចបម្រើប្រទេសជាតិនៅកន្លែងហ្វឹកទាហាន។ សម្រាប់អត្ថន័យវិញតារាប្រុសបានបញ្ជាក់ថាជីវិតគាត់ប្រៀបដូចជាតួអង្គរក្នុង MV ដែលគាត់មកពីកន្លែងដែលខុសពីអ្វីដែលជាគាត់នាពេលបច្ចុប្បន្ន ឥឡូវដល់ពេលដែលត្រូវទៅកន្លែងដើមវិញប៉ុន្តែគាត់សម្រេចចិត្តមិនចាកចេញ។
(បន្ត) Jin ព្រមនៅក្នុងពិភពលោកដែលមាន Armys ដែលមានសមាជិកទាំងអស់ចាំផ្តល់ក្តីស្រលាញ់ និងជាកំលាំងចិត្តអោយ។ បន្ទាប់ពីបានដឹងពីអត្ថន័យចម្រៀង និងការតាំងចិត្តសសេរបទចម្រៀងរបស់តារាប្រុសហើយហ្វែនខ្លាប់ទូទាំងពិភពលោកនាំគ្នាផុសនិយាយដល់ Jin សមាជិកក្រុម BTS រហូតឈ្មោះគាត់ជាប់នៅក្នុងតារានិន្ននាការបស់ពិភពលោក រីឯសមាជិកដែលគោរពស្រលាញ់គាត់ដូចបងប្រុសវិញនាំគ្នាផុសអំពី “The Astronaut” គ្រប់គ្នាដោយមាន Teayung ជាអ្នកផុសរូបយំព្រោះរញ្ជួយចិត្ត។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា