អធិកអធមប្រចាំឆ្នាំ!! តារាស្រី Patriciagood ប្រាប់ពីចំនួនឈុត ថ្ងៃកម្មវិធី និងចំនួនភ្ញៀវចូលរួមអារពារហ៍ពិពារហ៍!

កម្មវិធីជប់លៀងលាភាពនៅលីវរបស់គូស្នេហ៍ Note-Pat បានកន្លងផុតទៅយ៉ាងស្រស់បំព្រងរួចរាល់ហើយ នៅឡើយតែថ្ងៃរៀបអាពារហ៍ពិពារហ៍ដែលកំពុងធ្វើអោយគ្រប់គ្នារញ្ជួយចិត្តតែប៉ុននោះបេលនេះ ។ ចុងក្រោយអនាគតកូនក្រមុំចេញមុខបង្ហើបប្រាប់ពីសេចក្តីលំអិតរបស់កម្មវិធីអោយគ្រប់គ្នាបានដឹង ស្តាប់ត្រួសៗទៅកម្មវិធីរបស់ពួកគេដឹងតែក្លាយជា “Best of the town” ជាក់ជាមិនខាន!
កាលពីថ្ងៃទី ២៧ ខែតុលាកញ្ញា Patriciagood បានធ្វើដំណើរមកចូលរួមក្នុងកម្មវិធីខួបគម្រប់ ៧៥ ឆ្នាំរបស់ផ្សារទំនើប Central យ៉ាងស្រស់ស្អាតធ្វើអោយគ្រប់គ្នាសសើរថាឧរ៉ាកូនក្រមុំរបស់នាងកំពុងចាប់ផ្តើមបញ្ចេញរស្មី។ តារាស្រីបានអោយសម្ភាស៍ថានាងបានពាលាថ្ងៃទី២០ខែធ្នូរ ដោយពួកគេនឹងរៀបចំកម្មវិធីបែប្រពៃណីនៅផ្ទះសម្រាប់តែសមាជិកគ្រួសារនៅថ្ងៃនោះ។
ហើយនឹងរៀបចំកម្មវិធីជប់លៀងដែលមានអញ្ជើញភ្ញៀវខាងក្រៅប្រហែល ៨០០ ទៅ ១០០០ នៅថ្ងៃទី ២៤ខែធ្នូម្តងទៀត។ ចំពោះរឿងឈុតកូនក្រមុំវិញកញ្ញា Patriciagood មិនមានពេលចាត់ចែងច្នៃច្រើនដូចគេឡើយ នាងជ្រើសបានបួនឈុតតែប៉ុណ្ណោះ (មួយថ្ងៃពាក់តែពីឈុតទេ)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា