បានកន្លងផុតទៅពីរថ្ងៃហើយសម្រាប់ថ្ងៃកំណើតរបស់តារាស្រី Aff_taksaorn ដែលមានតែមនុស្សចូលមកជូនពរ ផ្ញើរបាច់ផ្កា កាដូ និងនំខេកអោយដើម្បីអបអរសាទអាយុថ្មីរបស់នាង។ កម្មវិធីចប់ប៉ុន្តែផុសបង្ហាញបរិយាកាសល្អៗនៅមិនទាន់ចប់នោះឡើយថ្ងៃនេះម៉ែ “អែហ្វ” ផុសរូបភាពគ្រួសារដែលមានបុរស់ម្នាក់នៅខាងៗធ្វើអោយទស្សនិកជនឆ្ងល់ថាគាត់ជានរណា?

ថ្មីៗនេះកញ្ញា Aff_taksaorn ផុសរូបធ្វើបុណ្យនៅវត្តចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “សូមអរគុណលោកគ្រូឆាងដែលនាំអែហ្វមកសំពះព្រះ ធ្វើបុណ្យក្នុងថ្ងៃកំណើតដើម្បីសុំសិរីមង្គលនៃការចាប់ផ្តើមអាយុថ្មី 🤍 🙏 🤍 @morchang”។

លោក @morchang បានចូលមកខមមិនអនុមោតនាបុណ្យជាមួយតារាស្រី Aff_taksaorn និងក្រុមគ្រួសារ 😇🙏នៅពីក្រោមផុសរបស់នាង។ ធ្វើអោយទស្សនិកជននាំគ្នាចូលមកអនុមោទនាបុណ្យ និងសសេរសារជូនពរថ្ងៃកំណើតតារាស្រីកាន់តែច្រើនជាងមុនបន្ថែមទៀត។
អត្ថបទដោយ សា



