ជាតួឯកប្រុសជំនាន់ក្រោយដែលមិនសូវមានមុខនៅលើទំព័រពត៌មានច្រើនដូចអ្នកដទៃប៉ុន្តែល្បីល្បាញមានហ្វែនខ្លាប់ក្រៅប្រទេសច្រើនគួរអោយកត់សំគាល់សម្រាប់លោក skywongravee តារាសម្តែង តារាបង្ហាញម៉ូតដែលទើបបានផ្លាស់មកជាសិល្ប:ករឯករាជថ្មីៗនេះ។ ចុងក្រោយតារាប្រុសទទួលបានពាក្យសសើរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីរាមច្បង និងអ្នកដឹកនាំរឿង ក្រោយពេលបានបញ្ចេញស្នាដៃសម្តែងខ្សែរភាពយន្តជាលើកដំបូងជាមួយ GDH។

នៅក្នុងកម្មវិធីបើកសម្ភោធចាក់ផ្សាយរឿង ‘OMG! รักจังวะ..ผิดจังหวะ’ ភ្ញៀវកិត្តយសដែលបានចូលរួមទស្សនានិយាយសំលេងដូចគ្នាថាលោក skywongravee សម្តែងបានល្អស្ទើរមិនជឿថាធ្វើបានដល់កម្រិតនេះ ព្រោះគាត់ជាមនុស្សស្ងាត់ស្ងៀមមិននិយាយស្តីច្រើនដូចគេនោះឡើយ។

ប៉ុន្តែសម្រាប់ខ្សែរភាពយន្តថ្មីនេះតារាប្រុសបានបង្ហាញអោយឃើញថា គាត់អាចធ្វើបាន ចេះកំប្លែង សន្ទនាជាមួយគេឯងបានច្រើន ហើយដែលមិនអាចបំភ្លេចបាននោះគឺលោក skywongravee បានធ្វើអោយរឿងទាំងមូលចេញមកល្អ ទស្សនិកជនទស្សនាហើយប្រាប់ថាចូលចិត្តគ្រប់គ្នា។
អត្ថបទដោយ សា



