ជំនួបលើកដំបូងបន្ទាបពីបែកគ្នា ១០ ឆ្នាំ កញ្ញា aum_patchrapa និង janienineeleven នាំគ្នានិយាយពីរឿងនេះ!

ជាកំពូលតារាស្រីថៃពីរនាក់ដែលស្ថិតនៅក្នុងការចងចាំរបស់ទស្សនិកជនតាំងពីសម័យមិនទាន់មានអ៊ិនធឺណែតមកម្ល៉េះសម្រាប់កញ្ញា aum_patchrapa និងអ្នកនាង janienineeleven តួឯកស្រីដែលទទួលបានសំលេងគាំទ្រជាប់ៗគ្នាតាំងពីដើមរហូតមកទល់សព្វថ្ងៃនេះ។
ដោយព្រោះការងាររវល់រៀងៗខ្លួនតារាស្រីទាំងពីរនាក់មិនដែលបានជួប មិនដែលបានជជែគគ្នាឡើយ ទើបតែមានឧកាសបានជួបពេលត្រូវមកចូលរួមកម្មវិធីតែមួយជាមួយគ្នាលើកនេះនេះទេ ជួបហើយទាំងពីរនាក់ស្វាគមន៍គ្នាយ៉ាងកក់ក្តៅ ហើយនិយាយយូច្រើនរឿងណាស់នៅលើឆាកកម្មវិធី។ ការសន្ទនារបស់កញ្ញា aum_patchrapa និងអ្នកនាង janienineeleven មើលសប្បាយរីករាយគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ រហូតអ្នកពត៌មានឆ្ងល់សាកសួររកប្រធានបទ។
នៅក្នុងបទសម្ភាសន៍កំពូលតារាស្រី aum_patchrapa ប្រាប់ថាមិនដែលបាននិយាយគ្នា១០ឆ្នាំហើយ ទើបតែបានជួបអ្នកម៉ែថ្ងៃនេះទេ ជួបហើយឃើញស្រស់ស្អាតក៏សាកសួរសុំរូបមន្តរាងស្អាតពីនាងតែម្តងទៅ។ សរុបមកកំពូលតារាស្រីចែករំលែកគ្នាពីការហាត់ប្រាណធ្វើអោយរាងស្អាត វិធីធ្វើអោយសម្រស់នៅក្មេងដូចយុវវ័យអាយុខ្ទង់២០។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា