ផ្ទុះជាបន្តបន្ទាប់!! កញ្ញា Narinnarinrak បង្ហើបប្រាប់ថ្ងៃចាក់ផ្សាយរឿងថ្មីបែបបុរាណរបស់ខ្លួន!

ជាប់ឈ្មោះជាតារាស្រីកូនសំណប់ចិត្តរបស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៧ដោយមិនមាននរណាអាចមកបំបាក់នាងបានឡើយសម្រាប់កញ្ញា narinnarinrak ដែលចាប់តាំងពីបានសម្តែងរឿងដំបូងហើយនាងទទួលបានឧកាសធ្វើជាតួឯកស្រីរហូតមក។
ចុងក្រោយនៅក្នុងកម្មវិធី Event មួយកញ្ញា narinnarinrak បានចេញមុខអាបដេតប្រាប់ពីរឿងសម័យបុរាណដំបូងបំផុតរបស់ខ្លួនថា កាន់តែកៀកមែនទែនហើយ រឿង “เภตรานฤมิต” នឹងចូលមកបម្រើអារម្មណ៍របស់ទស្សនិកជនក្នុងពេលឆាប់ៗយូបំផុតដើមឆ្នាំ ២០២៣។
នៅក្នុងបទសម្ភាសន៍តារាស្រីបានបង្ហាញចំណាប់អារម្មណ៍ចំពោះរឿងថ្មីនេះថានាងរំភើបហើយសប្បាយចិត្តជាខ្លាំងដែលបានសម្តែងរឿងបែបបុរាណ បានចូលទៅសិក្សាពីរបៀបរស់នៅរបស់មនុស្សក្នុងរាជកាលទី៣។ នៅក្នុងរឿងនេះនាងជាតួឯកស្រីសម័យបច្ចុប្បន្នដែលត្រូវឆ្លងសម័យកាលទៅជួបតួឯកប្រុសហើយសាងស្នេហ៍នៅទីនោះ។ ចង់ដឹងថាកញ្ញា narinnarinrak និងលោក Mike សម្តែងសមគ្នាកម្រិតណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា