អ្នកប្រើប្រាស់អ៊ិនធឺណែតទើបបានទស្សនាភាពគួរអោយស្រលាញ់ ភាពសប្បាយហ៊ឺហា របស់គូគូស្វាមីភរិយា chomismaterialgirl-Notvisrut ថ្មីៗនេះទេនៅក្នុងកម្មវិធីជប់លៀងមុនពេលរៀបការរបស់គូ Note-Pat។ អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកច្រើនបណ្តាលអោយទស្សនិកជននាំយកមកនិយាយរហូតក្លាយជាប្រធានបទល្បីក្នុងបណ្តាញសង្គម។

ថ្មីៗនេះបានជួបកំពូលតារាស្រីហើយអ្នកយកពត៌មាននាំគ្នាសុំអោយនាងជួយនិយាយពីបរិយាកាសកម្មវិធីថ្ងៃនោះអោយស្តាប់ ដោយអ្នកនាង chomismaterialgirl បាននិយាយថាជាដំបូងឡើយសុំបញ្ជាក់ណា “កម្មវិធីមុននេះមិនមែនជាពិធីអាពារហ៍ពិពារហ៍របស់ប្អូនថ្លៃឡើយ សូមកុំយល់ច្រឡំ” ចំណែករឿងភាពរ៉ូមែនទិកវិញអ្នកម៉ែប្រាប់ថានៅក្នុងកម្មវិធីមានសុទ្ធតែយុវវ័យ បរិយាយកាសល្អ នាងនិងស្វាមីចង់សប្បាយដូចគេដែល។

ចុងក្រោយកំពូលតារាស្រី chomismaterialgirl អរគុណគ្រប់គ្នាដែលចូលចិត្តស្រលាញ់រូបភាពរបស់ខ្លួននិងលោក Notvisrut សូមអរគុណដែលគ្រប់គ្នាតាមដានផ្តល់កំលាំងចិត្ត ហើយគោរពស្រលាញ់គ្រួសាររបស់នាង។
អត្ថបទដោយ សា



