តោះមកមើលវីដេអូ Hallooween រន្ធត់ចិត្តពីគ្រួសារត្រកូល Deane!! ខ្លាចព្រឺរោម និងអស់ស់ំណើចក្នុងពេលតែមួយ!

មិនដែលរំលងទេសកាលសំខាន់ៗសូម្បីម្តងសម្រាប់ក្រុមគ្រួសាររបស់តារាចម្រៀងស្រី lydiasarunrat និងលោក matthew.deane1 ដែលតែងនាំកូនៗតុបតែងខ្លួន ចេញដើរលេងធ្វើសកម្មភាពអបអរសាទពិធីបុណ្យផ្សេងៗជានិច្ច។ ចុងក្រោយក្នុងឧកាស Halloween គ្រួសារនេះចេញ Concept ខុសប្លែងចម្លែងភ្នែកបំផុតប្រចាំវិស័យសិល្ប:ធ្វើអោយទស្សនិកជនទះដៃស្ងើចសសើរពួកគេយ៉ាងអស់ពីចិត្តព្រោះនឹកស្មានមិនដល់។
ខណ:ដែលគ្រប់គ្នាបង្ហោះរូបភាពខ្លួនតែងជាខ្មោច ត្រកូល “Deane” មូលមិតិគ្នាផលិតជាវីដេអូតែម្តង​ ពួកគេយកគម្រូតាមរឿងខ្មោចល្បី “ភីម៉ាក” មកសម្តែងតាមហើយបង្ហោះចូលក្នុងបណ្តាញសង្គមផ្សេងៗអោយទស្សនិកជនបានទស្សនា ចាត់ទុកជាការអបអរសាទនិងចូលរួមទេសកាល Halloween។

ដោយមិនមែនមានតែភាពព្រឺព្រួចគួរអោយខ្លាចតែប៉ុណ្ណោះនោះទេនៅក្នុងវីដេអូនោះ តារាប្រុសស្រីនិងកូនៗទាំងបីបញ្ចូលភាពកំប្លែងចូលខ្លះៗធ្វើអោយអ្នកដែលបានទស្សនានាំគ្នាដាក់ពិន្ទុអោយពេញៗ ហើយចូលមកននិយាយដូចៗគ្នាថា Halloween​ ឆ្នាំនេះត្រូវសុំចុះចាញ់ត្រកូល “Deane” ហើយគំនិតច្នៃប្រឌិតរបស់ពួកគេគឺថាញាក់សាច់តែម្តង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា