ព្រមអោយសម្ភាន៍ជាលើកដំបូង!! លោក biexu1991 ទៅល្បីនៅចិន ត្រឡប់មកវិញសុំធ្វើនាទីជាស្វាមីនិងប៉ាប៉ាដែលល្អឥតខ្ចោះ!!
បានសម្រេចចិត្តចាប់អាជីពជាតារាសម្តែងរបស់ប្រទេសចិន ហើយត្រឡប់មកវិញដោយភាពជោគជ័យបំផុតសម្រាប់លោក biexu1991 តួឯកប្រុសដែលទស្សនិកបានឃើញមុខញឹកញាប់នៅក្នុងរឿងភាគល្បី។ ចុងក្រោយគាត់ត្រឡប់មកប្រើប្រាស់ជីវិតជាឪពុក ជាស្វាមីរបស់គេយ៉ាងពេញលេញ ហើយបានផ្តល់បទសម្ភាសន៍អំពីភាពជោគជ័យជាលើកដំបូងថា:

តារាប្រុសបាននិយាយថាគាត់ទទួលបានភាពជោគជ័យមកពីមានភរិយាដែលជឿជាក់ និងទុកចិត្តគាត់ ព្រោះមិនដែលមានភរិយាណាអនុញ្ញាតិអោយស្វាមីទៅរស់នៅឆ្ងាយពីផ្ទះក្នុងរយ:ពេលយូបែបនេះនោះឡើយ។ Gggubgib15 ជានារីដែលធ្វើអោយសុបិន្តការងាររបស់គាត់មានដំណើរការលូត និងចេញមកយ៉ាងល្អមានប្រសិទ្ធភាព ការយោគយល់ចិត្តអំនត់អត់ធ្មត់មើលកូនៗតែម្នាក់ឯងរបស់នាងធ្វើអោយលោក biexu1991 មានថ្ងៃនេះ។

ក្រោយពេលបានត្រឡប់មកវិញ បច្ចុប្បន្នលោក biexu1991 មិនទាន់ចង់ទទួលការងារអ្វីនៅប្រទេសថៃទេ គាត់ចង់ចំណាយពេលនៅជាមួយគ្រួសារ ចង់បំពេញចន្លោះខ្វះខាតដែលគាត់មិនបានធ្វើអោយកូននិងភរិយាកាលពីប៉ុន្មានឆ្នាំនោះអោយអស់ចិត្តសិន ពេលនេះគ្រួសារជា Number1 របស់គាត់។
អត្ថបទដោយ សា




