Happy Birthday អូនហ្កេល 💕🎂!! ចូលដល់ខែទី ៧ Abigail សប្បាយលេងនំខេកណាស់ ម៉ាក់ៗក៏ចាប់លែងឈ្នះដែរ!!

ពេលវេលាពិតជាដើរលឿនមែនមួយប៉ព្រិចភ្នែកសោះកូនស្រីសំណប់ចិត្តរបស់អ្នកនាង chomismaterialgirl និងមហាសេដ្ឋី Nottvisrut ធំធាត់មានអាយុគ្រប់៧ខែបាត់។ ខួបថ្ងៃនេះម៉ាក់ម៉ាក់ថតរូបស្អាតៗមិនបានសម្រេចទៀតហើយ ព្រោះកូនស្រីចាប់ផ្តើមចេះរពិស សុំប្តូរពីការផ្លុំទានមកជាលេងច្របាច់នំលេងជំនួសវិញ😍។
ម៉ែ chomismaterialgirl ផុសរូបកូនស្រីកំពុងលេងនំខេកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា ​”Gale 7 months 🌬🐻💖 (ហ្កេលអាយុ ៧ខែ)”។ ដោយមានហ្វែនខ្លាប់ក្រៅប្រទេសជាច្រើននាំគ្នាជូលមកខមមិនជួនពរថ្ងៃកំណើតនិងប្រាប់ថាអូនហ្កេលកាន់តែធំកាន់តែខ្យូត។
ថ្ងៃនេះម្ចាស់ខួបអូន Abigail សក់វែងអាចចងទីទុយបាន ស្លៀកអៀមពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ហើយក៏សប្បាយរីករាយជាមួយការតាមស្រវ៉ាចាប់យកនំមកភ្លក់ យកមកច្របាច់លេខជាខ្លាំង។ Happy Birthday lil Gale!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា