KING ❤️!! T.0.P សមាជិកក្រុម Bigbang ប្រកាសផ្អាកការងាររបស់ខ្លួនចោលទាំងអស់ ដើម្បីចូលរួមរំលែងទុក្ខជាមួយគ្រួសារអ្នកបាត់បង់ជីវិតក្នុងសោកនាដកម្ម halloween itaewon!
ក្នុងថ្ងៃតែមួយ មានគ្រសារច្រើនណាស់ដែលកំពុងកាន់ទុក្ខបាត់បង់មនុស្សជាទិស្រលាញ់ព្រោះហេតុការណ៍ halloween itaewon ២០២២ ដែលបានឆក់យកជីវិតមនុស្សរាប់រយនាក់។ ចុងក្រោយលោក T.0.P សមាជិកក្រុម Bigbang ប្រកាស់លើកថ្ងៃចេញចម្រៀង និងកម្មវិធីថ្មីរបស់ខ្លួនទាំងអស់ដើម្បីសម្តែងការគោរព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។

តារាប្រុសបានផុសសានៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “ដោយក្តីសោកស្ដាយចំពោះអ្នកដែលបាត់បង់ជីវិត ឬរងរបួសក្នុងព្រឹត្តិការណ៍សោកនាដកម្មនៅទីក្រុង Itaewon ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិទាំងអស់ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់នេះ។ យើងនឹងពន្យាពេលការចេញផ្សាយ T’SPOT ទៅខែធ្នូរវិញ”។

បណ្តាលអោយហ្វែនខ្លាប់ជាច្រើនទាំងក្នុងនិងក្រៅប្រទេសនាំគ្នាចូលមកសំដែងក្តីគោរពចំពោះទឹកចិត្តដែលលោក T.0.P មានចំពោះអ្នកកំពុងជួបទុក្ខជាខ្លាំង។ ហ្វែនខ្លាប់មិនខឹងឡើយចំពោះការលើកថ្ងៃចេញការងារថ្មីរបស់តារាប្រុស ដោយសារគ្រប់គ្នាដឹងថានេះគឺជារឿងដ៏ប្រពៃដែលគ្រប់គ្នាគួរធ្វើ។ Respect T.0.P!
អត្ថបទដោយ សា



