អាចក្លាយជាគូពិតទេ?!! កញ្ញា sammycowelll សារភាពថាមានអ្នកគាំទ្រអោយស្រលាញ់លោក Pong Nawat ច្រើនបំផុត!

កំពុងក្លាយជាគូជីនលំដាប់ទី១របស់ស្ថាននីយ៍ទូរទស្សនិ៍បុស្តិ៍លេខ៣១នាពេលបច្ចុប្បន្នសម្រាប់គូរតួឯកប្រុសតួឯកស្រី Pongnawat-Sammy ដែលសម្តែងសមហើយតែងតែមានសកម្មភាពបបួលគិតច្រើន(ថាពួកគេស្រលាញ់គ្នា) មកចែកចាយអោយទស្សនិកជនបានទស្សនាជានិច្ច។ កន្លងមកតារាប្រុសធ្លាប់ចេញមុខមកប្រាប់ជារឿយៗថាពេលនេះមិនទាន់មានរឿងពិសេសកើតឡើងទេប៉ុន្តែអនាគតមើលមិនឃើញ ដែលធ្វើអោយហ្វែនខ្លាប់មានសង្ឃឺមថាតារាប្រុសរបស់ពួកគេបានជួបគូពិតហើយឆ្នាំនេះ។
ឥឡូវយើងមកស្តាប់ពាក្យក្នុងចិត្តរបស់កញ្ញា sammycowelll វិញម្តង! នៅក្នុងកម្មវិធីបើកសម្ភោធហាងធ្វើក្រចកតារាស្រីបានអោយសម្ភាសន៍ថាពេលនេះនាងទំនេរ ហើយក៏មិនទាន់បានចាប់ផ្តើមទំនាក់ទំនងថ្មីជាមួយនរណាឡើយ។ ចំពោះលោក Pong Nawat នាងថាមានមិត្តភក្តិស្និទ្ធស្នាលច្រើនណាស់ដែល Cheer (ជម្រុញគាំទ្រ) អោយនាងសាកបើកចិត្ត តែខ្លួនមិនទាន់បានសម្រេចចិត្តធ្វើតាមទេ។
ចុងក្រោយតារាស្រីបង្ហើបប្រាប់ថាមុនពេលបែកគ្នាព្រោះថតរឿងចប់លោក Pong Nawat និយាយមកកាន់នាងបែបនេះ “នៅថ្ងៃអនាគត់នាងអាចនឹងជួបគាត់ក្នុងនាមជាភរិយាក៏ថាបានណា!” លឺហើយអ្នកយកពត៌មានទាំងអស់នាំគ្នាហោរកញ្ជ្រាវគិតថាតារាប្រុសអាចនឹងកំពុងគិតរឿងទំនាក់ទំនងស្នេហាជាមួយកញ្ញា sammycowelll ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា