គ្រងតំណែងកំលោះនៅលីវយូជាងគេយូជាងឯងតែម្តងហើយសម្រាប់លោក great_rider10 តារាប្រុសកក់ក្តៅដែលមាននារីជាច្រើនស្រម៉ៃចង់បានគាត់មកធ្វើជាស្វាមី។ កន្លងមកលោក ក្រេត មានពត៌មានជាមួយតារាសម្តែងស្រីច្រើនណាស់មានទាំងគូជីន មានទាំងអ្នកតាមសុំស្នេហ៍ប៉ុន្តែមិនអាចក្លាយជាកាពិតព្រោះតាមពិតទៅនារីដែលគាត់ស្រលាញ់គឺជាម្នាក់នេះ!

នៅក្នុងកម្មវិធី “GoyNattyDream” លោក great_rider10 និងក្រុមមិត្តភក្តិបានចូលរួមធ្វើជាភ្ញៀវកិត្តយសរបស់កម្មវិធី ហើយការពិតរឿងបេះដូងក៏ត្រូវបានលាតត្រដាងចេញពីមាត់របស់ម្ចាស់ខ្លួនដោយផ្ទាល់។ លោក ក្រេត ចាប់បានសំនួរដែលសួរថា “ចូរប្រាប់ឈ្មោះតារាស្រីដែលខ្លួនលួចស្រលាញ់?” តារាប្រុសឆ្លើយទាំងភាពក្លាហានថាពេលនេះក្លាយជាអតីតកាលហើយណា នាងមានមិត្តប្រុសរួចរាល់ហើយពេលនេះ តែបើអោយប្រាប់ឈ្មោះខ្ញុំចាំបាច់ត្រូវនិយាយថានាងជា កញ្ញា taewaew_natapohn។

ស្តាប់លឺហើយអ្នកគាំទ្រនាំគ្នាកំសត់អាណិតលោក great_rider10 ដែលមិនទាន់មានសូម្បីឧកាសដើម្បីបានសារភាពពាក្យក្នុងចិត្តអោយមនុស្សដែលខ្លួនប៉ុនប៉ងបានដឹង។ ប៉ុន្តែរឿងកន្លងទៅហើយអោយវាកន្លងទៅចុះទស្សនិកជននៅតែមានកំលាំងចិត្តថានាពេលអនាគតខាងមុខតួឯកប្រុសនឹងបានជួបនារីដែលកើតមកសម្រាប់ធ្វើជាមិត្តស្រីរបស់គាត់។
អត្ថបទដោយ សា


