នេះជាពិធីបុណ្យមួយទៀត ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ ព្រោះនឹងមានតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ។សម្រាប់ពិធីបុណ្យដោះលែងខ្មោច ឬដែលពិភពលោកស្គាល់ថាជាពិធីបុណ្យ Halloween ។ មនុស្សជាច្រើននឹងក្រោកឡើងលាបមុខពេញទំហឹង ជាពិសេសតារាថៃ ដែលមើលទៅពិតជារីករាយក្នុងពិធីបុណ្យនេះខ្លាំងណាស់។
ថ្មីៗនេះ តារាសម្តែងជួរមុខរបស់ប្រទេសថៃ Mint Chalida បានក្រោកឡើងស្លៀកពាក់ជាខ្មោចឆៅម៉ាមីជាមួយនឹងរង្វង់ភ្នែកខ្មៅ សក់រញ៉េរញ៉ៃ និងមុខពោរពេញដោយតួអក្សរគក្រិកបុរាណ។
អាចនិយាយបានថារូបរាងបានផ្លាស់ប្តូររហូតសឹងមិនអាចស្គាល់បាន។ តាមរយៈការបង្ហោះនេះ Caption និយាយថា THE MUMMY #happyhalloween ។ ក្រោយការបង្ហោះនេះ ត្រូវបានផ្សព្វផ្សាយ ក៏មានមិត្តភក្តិក្នុងវិស័យសិល្បៈជាច្រើនបានចូល Comment ដូចជាRichieជាដើម បាន Comment ថាឡូយណាស់ Mint, Margie Comment ថាអ្នកចូលចិត្តវាស្អាត ។
After Footer (Active) - damrei Mr1 Zone2



