វាជាសោកនាដកម្មដ៏ធំមួយទៀតក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្វើឲ្យមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើល។ សម្រាប់ពិធីបុណ្យ Halloween នៅ Itaewon កណ្តាលទីក្រុងសេអ៊ូល។ នៅយប់ថ្ងៃសៅរ៍ទី 29 ខែតុលាឆ្នាំ 2022 មនុស្សជាង 153 នាក់បានស្លាប់និងរងរបួសនិងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។ ថ្មីៗនេះ តារាសម្តែងកូរ៉េ Yoon Hongbin គឺជាអ្នកដែលជួយជនរងគ្រោះដោយការធ្វើ CPR លោក Hong Bin បាននិយាយថា លោកបានទៅចូលរួមពិធីជប់លៀង Halloween នៅ Itaewon ជាមួយមិត្តស្រីរបស់គាត់។ ហ្វូងមនុស្ស ផ្នែកខាងក្រោយកំពុងរុញទៅមុខ ហើយផ្នែកខាងមុខនៅតែបន្តស្រែកថា កុំរុញ។

