តួឯកស្រីនាង​ Vill នៅហេតុការណ៍មនុស្សស្លាប់ថ្ងៃHalloweenនៅItaewonប្រាប់…

តួឯកស្រីមានប្រជាប្រិយភាពនៅក្នុងរឿងភាគថៃនាង Vill Wannarot រៀបរាប់ទាំងមិនទាន់បាត់ភ័យនៅឡើយទាក់ទងនឹងហេតុការណ៍មនុស្សស្លាប់ក្នុងថ្ងៃចូលរួមបុណ្យ Halloween នៅ Itaewon ប្រទេសកូរ៉េខាងត្បូង។

ដោយតួឯកស្រីនាង Vill Wannarot ក៏បាននិយាយរៀបរាប់ឲដឹងផងដែរថានៅថ្ងៃកើតហេតុរូបនាងក៏បានៅទីនោះដែរ គឺនៅថ្ងៃបុណ្យ Halloween រូបនាងនិងមិត្តភក្ដិតែងទៅលេងកូរ៉េរាល់លើកដើម្បីចូលរួមថ្ងៃបុណ្យនិងមើលមនុស្សអ៊ូអរតុបតែងកាយប្លែកៗ។ ហើយឆ្នាំនេះក៏ដូចគ្នានាងបានទៅ Itaewon ប្រទេសកូរ៉េខាងត្បូងលេងបុណ្យ Halloween នាងបានបន្ដទៀតថា ឆ្នាំនេះមនុស្សច្រើនជាងរាល់លើកព្រោះខានធ្វើពីរឆ្នាំដោយហេតុកូវីដឆ្នាំនេះទើបតែចាប់ផ្ដើមធ្វើវិញ នាងនិងមិត្តភក្ដិដើរតាមផ្លូវឃើញមនុស្សប្រជ្រៀតគ្នាច្រើនពេកក៏ចូលហាងញុាំអី សម្រាប់តែឃើញមានក្រុមប៉ូលីសមកវែកផ្លូវដឹកមនុស្សស្លាប់និងរបួស ទើបនាងដឹងថាមានហេតុការណ៍មនុស្សជាន់គ្នាស្លាប់នៅ Itaewon នេះ ហើយក៏ធ្វើឲនាងជាប់នៅក្នុងហាងអស់រាប់ម៉ោងផងដែរទម្រាំបានចេញ។ កន្លែងដែលមានមនុស្សស្លាប់និងកន្លែងហាងដែលនាងចូលញុាំអីក៏នៅចម្ងាយពីគ្នា២០០ម៉ែត្រ រូបនាងនៅមិនទាន់បាត់ភ័យនៅឡើយទេពីហេតុការណ៍ស្រស់ៗនឹងភ្នែកមួយនេះ ហើយក៏ចូលរួមរំលែកទុក្ខផងដែរដល់អ្នកស្លាប់និងក្រុមគ្រួសារផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ